ភាគទី 5 : សិទ្ធិពិសេស

594 50 0
                                    

ចំណាំ ៖ រាល់សាច់រឿងដែលអ្នកនិព្ធបានតាក់តែងឡើងគ្រាន់តែជាការស្រមើស្រមៃ រួមទាំងឈ្មោះតួអង្គ និងទីកន្លែងផ្សេងៗគឺគ្រាន់តែជាការសន្មតឡើងតែប៉ុណ្ណោះ ដោយមិនបានពាក់ព័ន្ធឬសំដៅទៅលើបុគ្គលណាម្នាក់ឡើយ។ ដូច្នេះហើយ សូមអ្នកអានទាំងអស់មានវិចារណញ្ញាណក្នុងការអានទាំងអស់គ្នាផងចុះ ហើយក៏សូមអភ័យទោសចំពោះការខុសឆ្គងលើអក្ខរាវិរុទ្ធផ្សេងៗផងដែរ សូមអរគុណ 😊🙏

🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻

🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

《ភាគទី 05》សិទ្ធិពិសេស

វិនាទីដែលបានដើរចេញពីបន្ទប់រៀន គឺជាពេលដែលសុនអ៊ូបានដកដង្ហើមស្រួលបំផុត ក្រោយពីស្ថិតក្នុងហេតុការណ៍ដ៏តានតឹងមុននោះ។ មុននឹងមានរឿងដែលធ្ងន់ធរជាងនេះ លោកគ្រូក៏បានមកដល់ល្មម ហើយរឿងក៏បានចប់ គ្រប់គ្នាស្ងាត់មាត់ឈឹងដូចគ្មានអ្វីកើតឡើង។ សុនអ៊ូទ្រាំអង្គុយរៀនទាំងអារម្មណ៍មិននឹងន រហូតដល់ពេលសម្រាកទើបមានអារម្មណ៍ថាធូរខ្លះ។ រីឯលីលីក៏ប្រញាប់ដឹកដៃគេដើរចេញមកក្រៅព្រោះមិនចង់នៅក្នុងបន្ទប់រៀនយូរដូចគ្នា។

ពួកយើងប្រញាប់ដើរទៅញ៉ាំអាហារនៅកង់ទីន ព្រោះត្រូវទៅចុះឈ្មោះចូលក្លិបបាល់បោះទៀត ក្រែងលរមករៀនមិនទាន់។ សុនអ៊ូញ៉ាំបណ្ដើរ ហើយរេក្រសែភ្នែករកមើលអ៊ិនជុនបណ្ដើរ តែងាកមើលជុំវិញហើយក៏មិនឃើញ។

"សុនអ៊ូរកមើលអីទៅ" លីលីសួរឡើងក្រោយឃើញអាកប្បកិរិយារបស់សុនអ៊ូ។

"ខ្ញុំរកមើលអ៊ិនជុន ថ្ងៃនេះមិនឃើញមកកង់ទីនទេ"

"អូ ពិតមែនតើ" ថាហើយនាងក៏ងាកមើលជុំវិញដែរ "ប្រហែលជាញ៉ាំអីរួចហើយទេដឹង អាចជាទៅចុះឈ្មោះនៅក្លិបណាមួយក៏ថាបាន"

❌The Ambition Game❌  (SUNSUN) (ចប់)Where stories live. Discover now