ភាគទី 8 : ពាក្យគំរាម

523 56 2
                                    

ចំណាំ ៖ រាល់សាច់រឿងដែលអ្នកនិព្ធបានតាក់តែងឡើងគ្រាន់តែជាការស្រមើស្រមៃ រួមទាំងឈ្មោះតួអង្គ និងទីកន្លែងផ្សេងៗគឺគ្រាន់តែជាការសន្មតឡើងតែប៉ុណ្ណោះ ដោយមិនបានពាក់ព័ន្ធឬសំដៅទៅលើបុគ្គលណាម្នាក់ឡើយ។ ដូច្នេះហើយ សូមអ្នកអានទាំងអស់មានវិចារណញ្ញាណក្នុងការអានទាំងអស់គ្នាផងចុះ ហើយក៏សូមអភ័យទោសចំពោះការខុសឆ្គងលើអក្ខរាវិរុទ្ធផ្សេងៗផងដែរ សូមអរគុណ 😊🙏

🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻

🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

《ភាញទី 08》 ពាក្យគំរាម

"សុនអ៊ូ! យ៉ាងម៉េចទៅហើយ?" លីលីរត់ត្រហេបត្រហបមករកមិត្តភក្តិ ក្រោយត្រូវបានលែងខ្លួនឲ្យមានសេរីភាពវិញ។

"លែងអីហើយ ព្រោះមានអ្នកមកជួយ"

"មែនឬ?"

តើអ្នកណាអាចតតាំងជាមួយឃ្វីនបាន ហើយថែមទាំងជួយឲ្យសុនអ៊ូរួចខ្លួនបានទៀត។ មានន័យថាបុគ្គលនោះក៏មិនធម្មតាដែរ...។

"តោះពួកយើងចេញពីទីនេះទៅ ងងឹតហើយ"
"អឺម!" លីលីទុកចម្ងល់ក្នុងចិត្តមួយឡែកសិន។

ពួកគេនាំគ្នាដើរចេញពីបន្ទប់នេះជាប្រញាប់ ហើយបម្រុងនឹងត្រឡប់ទៅតាមផ្លូវរៀងៗខ្លួន តែតាមផ្លូវពួកគេក៏បានជួបនឹងសិស្សច្បងរាងសង្ហាកំពុងដើរសំដៅមករកពួកគេដូចគ្នា។

"ទើបនាំគ្នាមកពីណាហ្នឹង ហេតុអីបានជាមកពីទិសខាងនោះ" ហ៊ីស៊ឹងកើតការសង្ស័យ ព្រោះទិសដៅដែលអ្នកទាំងពីរដើរមក។

"ពួកខ្ញុំគ្រាន់តែដើរពិនិត្យមើលជុំវិញប៉ុណ្ណោះ" សុនអ៊ូប្រញាប់បកស្រាយ "សិស្សច្បងទទួលបានរបស់វិញហើយមែនទេ ខ្ញុំបានយកទៅផ្ញើនឹងសិស្សម្នាក់"

❌The Ambition Game❌  (SUNSUN) (ចប់)Where stories live. Discover now