ភាគទី 23 : ផ្លាស់ប្ដូរឋានៈ

639 66 4
                                    

ចំណាំ ៖ រាល់សាច់រឿងដែលអ្នកនិព្ធបានតាក់តែងឡើងគ្រាន់តែជាការស្រមើស្រមៃ រួមទាំងឈ្មោះតួអង្គ និងទីកន្លែងផ្សេងៗគឺគ្រាន់តែជាការសន្មតឡើងតែប៉ុណ្ណោះ ដោយមិនបានពាក់ព័ន្ធឬសំដៅទៅលើបុគ្គលណាម្នាក់ឡើយ។ ដូច្នេះហើយ សូមអ្នកអានទាំងអស់មានវិចារណញ្ញាណក្នុងការអានទាំងអស់គ្នាផងចុះ ហើយក៏សូមអភ័យទោសចំពោះការខុសឆ្គងលើអក្ខរាវិរុទ្ធផ្សេងៗផងដែរ សូមអរគុណ 😊🙏

🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻

🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.



《ភាគទី 23》 ផ្លាស់ប្ដូរឋានៈ

ពន្លឺព្រះអាទិត្យចាំងជះតាមមាត់បង្អួច អមដោយសម្លេងបក្សីស្រែកយំអឺងកង នៅលើមែកឈើនាព្រឹកថ្ងៃថ្មី។ ត្របកភ្នែកពណ៌ទឹកដោះគោ បើកឡើងសន្សឹមៗ សម្លឹងមើលពិតានខាងលើធ្មឹង រង់ចាំរហូតដល់ស៊ាំនឹងពន្លឺ ទើបរំពៃមើលជុំវិញមមីមមើ។

ចិញ្ចើមងរចងចូលគ្នាយ៉ាងតឹង ព្រោះអាការឈឺក្បាលកំពុងតែវាយលុកយ៉ាងដំណំ។ បន្ទាប់មកក៏ពិនិត្យមើលជុំវិញម្ដងទៀតយ៉ាងចាប់អារម្មណ៍ ហើយក៏ប្រទះឃើញថា បន្ទប់នេះលាបជញ្ជាំងដោយពណ៌ប្រផេះស្រអាប់ មិនសូវមានអ្វីតុបតែងឲ្យស្ដុកភ្នែក តែធំទូលាយជាងបន្ទប់របស់គេទ្វេដង។

"អេ៎?..."

មានន័យថាគេកំពុងនៅក្នុងបន្ទប់របស់អ្នកផ្សេងឬ?...

"អ្ហា៎!" សុនអ៊ូលាន់មាត់ឡើង ពេលងើបអង្គុយហើយមានអារម្មណ៍ថាឈឺចាប់ទូទាំងរាងកាយគ្មានកន្លែងចន្លោះ។

ទម្រង់ភ្នែកកូនចចកបើកឡើងធំៗ ក្រោយឃើញថាខ្លួនឯងស្ថិតក្នុងសម្លៀកបំពាក់រលុងៗរបស់អ្នកណាក៏មិនដឹង។ សុនអ៊ូព្យាយាមចុះពីលើគ្រែយ៉ាងត្រដាបត្រដួស ដើម្បីចូលទៅបន្ទប់ទឹក។ បន្ទាប់ពីរកបន្ទប់ទឹកឃើញ ក៏រហ័សចូលទៅឈរនៅមុខកញ្ចក់ និងប្រទះឃើញសភាពរបស់ខ្លួនឯងច្បាស់នឹងភ្នែក។

❌The Ambition Game❌  (SUNSUN) (ចប់)Where stories live. Discover now