ភាគទី 28 : មិត្តភាពក្លែងក្លាយ

466 67 12
                                    

ចំណាំ ៖ រាល់សាច់រឿងដែលអ្នកនិព្ធបានតាក់តែងឡើងគ្រាន់តែជាការស្រមើស្រមៃ រួមទាំងឈ្មោះតួអង្គ និងទីកន្លែងផ្សេងៗគឺគ្រាន់តែជាការសន្មតឡើងតែប៉ុណ្ណោះ ដោយមិនបានពាក់ព័ន្ធឬសំដៅទៅលើបុគ្គលណាម្នាក់ឡើយ។ ដូច្នេះហើយ សូមអ្នកអានទាំងអស់មានវិចារណញ្ញាណក្នុងការអានទាំងអស់គ្នាផងចុះ ហើយក៏សូមអភ័យទោសចំពោះការខុសឆ្គងលើអក្ខរាវិរុទ្ធផ្សេងៗផងដែរ សូមអរគុណ 😊🙏

🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻

🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.



《ភាគទី 28》 មិត្តភាពក្លែងក្លាយ

"ឮថាម្សិលមិញសុនអ៊ូមានគ្រោះថ្នាក់មែនទេ?" គ្រាន់តែឃើញវត្តមានរបស់សុនអ៊ូភ្លាម អ៊ិនជុនបាច់សំណួរមកភ្លែត។

សុនអ៊ូដាក់ម្ហូបនៅលើតុ ព្រមទាំងលីលីដែលទើបតែមកដល់តាមក្រោយ។ គេអង្គុយនៅទល់មុខ មិត្តភក្តិទាំងពីរហើយបង្ហាញទឹកមុខអួលអាក់ពិបាកចិត្ត។

"ហឺម? គ្រោះថ្នាក់អីទៅ ហេតុអីខ្ញុំមិនដឹងអ៊ីចឹង?" លីលីចងចិញ្ចើមឆ្ងល់ សម្លឹងមកកាន់រាងស្ដើងបែបត្រូវការចម្លើយឲ្យច្បាស់លាស់។

អ៊ិនជុនជាអ្នកផ្ដល់ចម្លើយតាមដែលបានដឹងមក...

"ហែឆានបានប្រាប់ខ្ញុំថា ម្សិលមិញសុនអ៊ូប៊ិះនឹងត្រូវឡានបុក តែសំណាងមានអ្នកជួយទាន់"

"ពិតមែនឬ!? មានរឿងដល់ថ្នាក់នេះ ហេតុអីមិនប្រាប់ខ្ញុំអ៊ីចឹង?" លីលីភ្ញាក់ផ្អើល ហើយងាកមកសម្លឹងសុនអ៊ូម្ដងទៀតយ៉ាងព្រួយបារម្ភ។

"ព្រោះខ្ញុំមិនបានកើតអីផង ខ្លាចអ្នកទាំងពីរបារម្ភទើបមិនបានប្រាប់"

"ទាល់តែនាយកើតអីសិនមែនទេ បានព្រមប្រាប់ពួកយើង!?... សុនអ៊ូអា៎ ធ្វើបែបនេះ ពួកយើងកាន់តែបារម្ភពីនាយខ្លាំងលើសដើមទៅទៀត"

❌The Ambition Game❌  (SUNSUN) (ចប់)Where stories live. Discover now