ភាគទី 39 : ដល់ពេលត្រូវឃ្លាត

690 96 13
                                    

ចំណាំ ៖ រាល់សាច់រឿងដែលអ្នកនិព្ធបានតាក់តែងឡើងគ្រាន់តែជាការស្រមើស្រមៃ រួមទាំងឈ្មោះតួអង្គ និងទីកន្លែងផ្សេងៗគឺគ្រាន់តែជាការសន្មតឡើងតែប៉ុណ្ណោះ ដោយមិនបានពាក់ព័ន្ធឬសំដៅទៅលើបុគ្គលណាម្នាក់ឡើយ។ ដូច្នេះហើយ សូមអ្នកអានទាំងអស់មានវិចារណញ្ញាណក្នុងការអានទាំងអស់គ្នាផងចុះ ហើយក៏សូមអភ័យទោសចំពោះការខុសឆ្គងលើអក្ខរាវិរុទ្ធផ្សេងៗផងដែរ សូមអរគុណ 😊🙏

🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻

🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.



《ភាគទី 39》 ដល់ពេលត្រូវឃ្លាត

"សិស្សច្បងឈប់លែងសើចជាមួយខ្ញុំទៀតទៅ... ខ្ញុំមិនមែនជារបស់លែងអ្នកណាទៀតទេ"

សុនអ៊ូសម្រេចចិត្តថា នៅតែកាន់គោលជំហររបស់ខ្លួនដដែល។ គេនឹងមិនព្រមទោរទន់ទៅរកបុរសម្នាក់នេះវិញដោយងាយៗទៀតនោះទេ ព្រោះកន្លងមកសុងហ៊ុនទៅចោលគេយ៉ាងដាច់អាល័យ ហើយនៅសុខៗក៏ត្រឡប់មកវិញ។ ថែមទាំងនិយាយពាក្យសម្ដីទាំងនេះចេញមក ដូចគ្មានរឿងអ្វីកើតឡើងអ៊ីចឹង។

ចង់ទៅក៏ទៅ ចង់មកក៏មកបែបនេះឬ? ផាក សុងហ៊ុន អាត្មានិយមពេកហើយ...

"....." សុងហ៊ុនស្ងាត់មិនតបត តែភ្នែកមុតក៏នៅតែសម្លឹងចំមិនបែកបែរទៅណា។ ខណៈដែលរាងស្ដើងជូតទឹកភ្នែក ហើយងាកមុខចេញ មិនចង់ប្រឈមមុខគ្នាទៀត។

"គ្រប់យ៉ាងវាបានបញ្ចប់ហើយ សិស្សច្បងក៏ប្រហែលជាដឹងច្បាស់ថា ខ្ញុំចង់សំដៅលើអ្វី..."

"....."

"ដូច្នេះហើយ ពួកយើងកុំជួបគ្នាទៀតអី" និយាយចប់ សុនអ៊ូក៏ងាកមកប្រសព្វជាមួយភ្នែកមុតវិញ ដើម្បីបង្ហាញពីគោលជំហរមួយនេះឲ្យរាងខ្ពស់បានឃើញកាន់តែច្បាស់។

❌The Ambition Game❌  (SUNSUN) (ចប់)Where stories live. Discover now