ភាគទី 16 : ផ្ដល់សិទ្ធិពេញលេញ

538 76 3
                                    

ចំណាំ ៖ រាល់សាច់រឿងដែលអ្នកនិព្ធបានតាក់តែងឡើងគ្រាន់តែជាការស្រមើស្រមៃ រួមទាំងឈ្មោះតួអង្គ និងទីកន្លែងផ្សេងៗគឺគ្រាន់តែជាការសន្មតឡើងតែប៉ុណ្ណោះ ដោយមិនបានពាក់ព័ន្ធឬសំដៅទៅលើបុគ្គលណាម្នាក់ឡើយ។ ដូច្នេះហើយ សូមអ្នកអានទាំងអស់មានវិចារណញ្ញាណក្នុងការអានទាំងអស់គ្នាផងចុះ ហើយក៏សូមអភ័យទោសចំពោះការខុសឆ្គងលើអក្ខរាវិរុទ្ធផ្សេងៗផងដែរ សូមអរគុណ 😊🙏

🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻

🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.



《ភាគទី 16》 ផ្ដល់សិទ្ធិពេញលេញ

នៅតាមផ្លូវទៅថ្នាក់ព្រឹកនេះ មានមនុស្សជាច្រើនផ្ដល់ចំណាប់អារម្មណ៍មកកាន់សុនអ៊ូ ព្រោះតែរឿងកាលពីម្សិលមិញ បានល្បីរន្ទឺទូទាំងសាកលវិទ្យាល័យហើយ។

ប្រធានបទ គិម សុនអ៊ូ មានអត្តសញ្ញាណសន្លឹកអាត់ តែជាមនុស្សរបស់ចូកឃើរ៍ ធ្វើឲ្យគ្រប់គ្នានឹកស្មានមិនដល់ថា មនុស្សដែលមានឋានៈតូចទាបជាងគេក្នុងតារាង បែរជាទទួលបានការការពារពីចូកឃើរ៍។

រឿងបែបនេះ មិនធ្លាប់កើតមានពីមុនមកទេ...

"សុនអ៊ូអា៎ ខ្ញុំក៏នឹកស្មានមិនដល់ដែរ វាកើតឡើងបានដោយរបៀបណា"

លីលីចងចិញ្ចើម ផ្ដើមប្រធានបទដែលកំពុងតែក្ដៅគគុកនៅពេលនេះ ដោយមានអ៊ិនជុននិងហែឆានអង្គុយស្ដាប់ស្ងាត់ៗ។

ពេលនេះពួកគេ កំពុងអង្គុយញ៉ាំនំប៉័ងជាមួយគ្នានៅមាត់បឹងក្រោយអគារសិក្សារបស់អ៊ិនជុន ព្រោះមិនហ៊ានទៅកង់ទីន ដោយសារតែមានមនុស្សច្រើនធ្វើឲ្យសុនអ៊ូតប់ប្រមល់ ពេលត្រូវបានក្រសែភ្នែកអ្នកទាំងនោះសម្លឹងមករហូត។

❌The Ambition Game❌  (SUNSUN) (ចប់)Where stories live. Discover now