ភាគទី 27 : គ្រោះថ្នាក់

425 63 8
                                    

ចំណាំ ៖ រាល់សាច់រឿងដែលអ្នកនិព្ធបានតាក់តែងឡើងគ្រាន់តែជាការស្រមើស្រមៃ រួមទាំងឈ្មោះតួអង្គ និងទីកន្លែងផ្សេងៗគឺគ្រាន់តែជាការសន្មតឡើងតែប៉ុណ្ណោះ ដោយមិនបានពាក់ព័ន្ធឬសំដៅទៅលើបុគ្គលណាម្នាក់ឡើយ។ ដូច្នេះហើយ សូមអ្នកអានទាំងអស់មានវិចារណញ្ញាណក្នុងការអានទាំងអស់គ្នាផងចុះ ហើយក៏សូមអភ័យទោសចំពោះការខុសឆ្គងលើអក្ខរាវិរុទ្ធផ្សេងៗផងដែរ សូមអរគុណ 😊🙏

🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻

🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

《ភាគទី 27》 គ្រោះថ្នាក់

អស់រយៈពេលមួយសន្ទុះធំ ទើបសុនអ៊ូអាចរំងាប់អារម្មណ៍របស់ខ្លួនឯងបាន ហើយងើបឡើងតាំងជំហរសាជាថ្មី។ គេដើរទៅអង្គុយលើសាឡុងទទួលភ្ញៀវ ហើយគិតពិចារណាលើខ្លួនឯងឲ្យល្អិតល្អន់។

បើគិតៗទៅ សុងហ៊ុនមានសិទ្ធិធ្វើអ្វីបានគ្រប់យ៉ាង គេទៅវិញទេដែលគ្មានសិទ្ធិទៅខឹង ឬខ្វាយខ្វល់ដូច្នេះឡើយ។ ម្យ៉ាងទៀត តំណែងសម្បត្តិរបស់ចូកឃើរ៍គឺជាអ្វី គេដឹងច្បាស់ហើយទេតើ... ហើយផាក សុងហ៊ុនជាមនុស្សបែបណា គេក៏បានដឹងច្បាស់ហើយដែរមិនអ៊ីចឹងឬ?

មិនយូរមិនឆាប់ បុរសម្នាក់នោះនឹងបញ្ជេញចរឹតពិត ឲ្យគេបានឃើញនៅថ្ងៃណាមួយ... វាជារឿងល្អទៅវិញទេ ដែលបានដឹងពីធាតុពិតរបស់សុងហ៊ុន។

ចុះហេតុអ្វីត្រូវមកអង្គុយកើតទុក្ខធ្វើអី?... ប្រហែលជាមានអ្វីមិនប្រក្រតីហើយ...

"អីវ៉ាន់ទាំងនោះ យកមកឲ្យយើងមិនអ៊ីចឹងឬ?" សុងហ៊ុនចូលមកក្នុងបន្ទប់របស់សុនអ៊ូស្ងាត់ៗ មិនផ្ដល់សញ្ញា។

រាងស្ដើងរហ័សងាកមកតាមសម្លេង តែក៏រហ័សបែរមុខមកវិញផងដែរ ព្រោះពេលនេះ គេមិនអាចធ្វើចិត្តប្រឈមមុខចំបានទេ។

❌The Ambition Game❌  (SUNSUN) (ចប់)Where stories live. Discover now