ភាគទី 15 : លក្ខខណ្ឌនៃសំណើ

497 61 2
                                    

ចំណាំ ៖ រាល់សាច់រឿងដែលអ្នកនិព្ធបានតាក់តែងឡើងគ្រាន់តែជាការស្រមើស្រមៃ រួមទាំងឈ្មោះតួអង្គ និងទីកន្លែងផ្សេងៗគឺគ្រាន់តែជាការសន្មតឡើងតែប៉ុណ្ណោះ ដោយមិនបានពាក់ព័ន្ធឬសំដៅទៅលើបុគ្គលណាម្នាក់ឡើយ។ ដូច្នេះហើយ សូមអ្នកអានទាំងអស់មានវិចារណញ្ញាណក្នុងការអានទាំងអស់គ្នាផងចុះ ហើយក៏សូមអភ័យទោសចំពោះការខុសឆ្គងលើអក្ខរាវិរុទ្ធផ្សេងៗផងដែរ សូមអរគុណ 😊🙏

🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻

🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.



《ភាគទី 15》លក្ខខណ្ឌនៃសំណើ

"ធ្វើដាក់មនុស្សរបស់ខ្ញុំបែបនេះ ខ្ញុំមិនលើកលែងឲ្យទេ"

"ចុះនាយចង់ធ្វើអី? ដាក់ទណ្ឌកម្មដូចអ្នកដទៃកន្លងមកមែនទេ?"

ហ៊ីស៊ឹងប្រាកដខ្លួនឡើងក្នុងហេតុការណ៍ រឹតតែធ្វើឲ្យជុំវិញមានសម្ពាធខ្លាំងលើសដើម។

ចូកឃើរ៍ប្រឈមមុខជាមួយឃីង គឺជារូបភាពដែលកម្របំផុតហើយ...

ព្រឹត្តិការណ៍ដ៏កម្រនេះ គឺបានញ៉ាំងមកនូវសម្ពាធដ៏ធ្ងន់ ឲ្យអ្នកជុំវិញពិបាកគ្រប់គ្រងសតិអារម្មណ៍នៃការភ័យព្រួយបាន។ ព្រោះនេះគឺជាបុគ្គលដ៏មានអំណាចបំផុត នៃសាកលវិទ្យាល័យ TAU...

សុងហ៊ុនលើកចិញ្ចើមម្ខាង ខណៈដែលក្រសែភ្នែកត្រជាក់ប្រសព្វនឹងក្រសែភ្នែកមុតស្ងៀម គ្មាននរណាម្នាក់ចុះញ៉ម។ ហ៊ីស៊ឹងឈរឱបដៃ រំពៃមើលហេតុការណ៍ជុំវិញ ហើយឈប់នៅត្រង់សុនអ៊ូបន្តិច រួចក៏ងាកមកសួរដាយ៉ុនសម្លេងស្មើ។

"មានរឿងអីកើតឡើង?"

"គឺ... ខ្ញុំ ពួកខ្ញុំមិនបានធ្វើអីខុសទេ គឺវាសម្ញែងដាក់ខ្ញុំមុន!" ដាយ៉ុននិយាយកុហក បបូរមាត់ញ័រទទ្រើក។

❌The Ambition Game❌  (SUNSUN) (ចប់)Where stories live. Discover now