ភាគទី 24 : ទទួលតំណែងថ្មី

583 72 5
                                    

ចំណាំ ៖ រាល់សាច់រឿងដែលអ្នកនិព្ធបានតាក់តែងឡើងគ្រាន់តែជាការស្រមើស្រមៃ រួមទាំងឈ្មោះតួអង្គ និងទីកន្លែងផ្សេងៗគឺគ្រាន់តែជាការសន្មតឡើងតែប៉ុណ្ណោះ ដោយមិនបានពាក់ព័ន្ធឬសំដៅទៅលើបុគ្គលណាម្នាក់ឡើយ។ ដូច្នេះហើយ សូមអ្នកអានទាំងអស់មានវិចារណញ្ញាណក្នុងការអានទាំងអស់គ្នាផងចុះ ហើយក៏សូមអភ័យទោសចំពោះការខុសឆ្គងលើអក្ខរាវិរុទ្ធផ្សេងៗផងដែរ សូមអរគុណ 😊🙏

🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻

🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.



《ភាគទី 24》 ទទួលតំណែងថ្មី

សុនអ៊ូដើរចូលក្នុងក្លិបដោយអារម្មណ៍អណ្ដែតអណ្ដូង ខណៈដែលក្នុងខួរក្បាលកំពុងគិតពីការពិត ដែលទើបតែបានដឹង នោះគឺសុងហ៊ុន គឺជាកូនប្រុសរបស់ផាក ជុនស៊ូ...។

បុរសដែលជាដើមហេតុនៃការស្លាប់ របស់មិនជី...

"សុនអ៊ូ! ភ្លឹកស្អីហ្នឹង? បងអាយរីនហៅឲ្យទៅជួយការងារហើយ"

សុនអ៊ូងាកមកកាន់នារីវែនតា ដោយទឹកមុខមិនសូវស្រួល ដូចគ្មានព្រលឹងព្រលះនៅក្នុងខ្លួន រហូតនាងចាប់សង្កេតបាន។

"លីលី ខ្ញុំដូចជាមិនសូវស្រួលខ្លួនទេ ជួយប្រាប់បងអារីនផងណា៎ ខ្ញុំសុំទៅសម្រាកនៅបន្ទប់សិនហើយ"

"អេ៎? សុនអ៊ូ!... " លីលីមិនទាន់បានសួរនាំអ្វីផង រាងស្ដើងក៏ទាញកាតាបចេញទៅវឹងៗ មិនព្រមនៅចាំស្ដាប់អ្វីដូចគ្នា។

តែពេលដែលគេដើរចេញមកដល់មុខទ្វារ ក៏បានជួបនឹងសុងហ៊ុនកំពុងតែដើរកាត់ទីនេះល្មម។ សុនអ៊ូទច់ដំណើរង៉ក់ ប្រសព្វជាមួយក្រសែភ្នែកត្រជាក់ស្ងៀម ដោយក្នុងចិត្តកំពុងតែពុះកញ្ជ្រោល បណ្ដាលឲ្យរាងកាយញ័រទទ្រើក ព្រោះភ្លើងកំហឹងឆាបឆួលពេញទ្រូង។

❌The Ambition Game❌  (SUNSUN) (ចប់)Where stories live. Discover now