ភាគទី 29 : អ្នកចាញ់

468 69 7
                                    

ចំណាំ ៖ រាល់សាច់រឿងដែលអ្នកនិព្ធបានតាក់តែងឡើងគ្រាន់តែជាការស្រមើស្រមៃ រួមទាំងឈ្មោះតួអង្គ និងទីកន្លែងផ្សេងៗគឺគ្រាន់តែជាការសន្មតឡើងតែប៉ុណ្ណោះ ដោយមិនបានពាក់ព័ន្ធឬសំដៅទៅលើបុគ្គលណាម្នាក់ឡើយ។ ដូច្នេះហើយ សូមអ្នកអានទាំងអស់មានវិចារណញ្ញាណក្នុងការអានទាំងអស់គ្នាផងចុះ ហើយក៏សូមអភ័យទោសចំពោះការខុសឆ្គងលើអក្ខរាវិរុទ្ធផ្សេងៗផងដែរ សូមអរគុណ 😊🙏

🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻

🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

《ភាគទី 29》 អ្នកចាញ់

ឈ្មោះបងស្រីដែលបានឮចេញពីមាត់របស់ហ៊ីស៊ឹង ធ្វើឲ្យសុនអ៊ូរំភើបត្រេកអរពន់ពេក។ នៅទីបំផុត គេក៏អាចបានដឹងហើយថា ពេលមិនជីនៅទីនេះបានធ្វើអ្វីខ្លះ និងបានឆ្លងកាត់រឿងអ្វីខ្លះ...។

"កាលពីបងស្គាល់នាងដំបូង នាងមិនសូវនិយាយស្ដីជាមួយអ្នកណាទេ តែពេលយើងបាននិយាយគ្នាមួយរយៈ ទើបបានដឹងថា មិនជីគឺជាមនុស្សដែលគួរឲ្យស្រឡាញ់ មានឆន្ទៈមុតមាំខ្លាំងណាស់ ជាហេតុធ្វើឲ្យមិត្តភក្តិក្នុងបន្ទប់ចាប់ផ្ដើមបើកចិត្តទទួលយកនាងកាន់តែច្រើន..."

"....."

"គ្រប់យ៉ាងវាត្រូវបានប្រព្រឹត្តឡើងទៅយ៉ាងប្រសើរ មានភាពសប្បាយរីករាយទៅតាមវ័យ ក៏ប៉ុន្តែក្រោយមកអ្វីៗក៏បានផ្លាស់ប្ដូរ នៅពេលដែលមិនជីបានដាក់ចិត្តស្រឡាញ់មនុស្សគ្រោះថ្នាក់ម្នាក់..."

"បុរសម្នាក់នោះគឺ..."

"បងក៏មិនចង់និយាយចោទប្រកាន់ថាគេជាដើមហេតុនោះទេ ក៏ប៉ុន្តែយប់ដែលមិនជីធ្វើអត្តឃាតខ្លួនឯង នាងបានខលមកសុំអង្វរឲ្យបងជួយទាំងយំយេកយ៉ាងគួរឲ្យអាណិត តែគួរឲ្យស្ដាយដែលបងទៅមិនទាន់..."

❌The Ambition Game❌  (SUNSUN) (ចប់)Where stories live. Discover now