ភាគទី 18 : ពិភពលោករបស់ចូកឃើរ៍

517 67 4
                                    

ចំណាំ ៖ រាល់សាច់រឿងដែលអ្នកនិព្ធបានតាក់តែងឡើងគ្រាន់តែជាការស្រមើស្រមៃ រួមទាំងឈ្មោះតួអង្គ និងទីកន្លែងផ្សេងៗគឺគ្រាន់តែជាការសន្មតឡើងតែប៉ុណ្ណោះ ដោយមិនបានពាក់ព័ន្ធឬសំដៅទៅលើបុគ្គលណាម្នាក់ឡើយ។ ដូច្នេះហើយ សូមអ្នកអានទាំងអស់មានវិចារណញ្ញាណក្នុងការអានទាំងអស់គ្នាផងចុះ ហើយក៏សូមអភ័យទោសចំពោះការខុសឆ្គងលើអក្ខរាវិរុទ្ធផ្សេងៗផងដែរ សូមអរគុណ 😊🙏

🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻

🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.



《ភាគទី 18》 ពិភពលោករបស់ចូកឃើរ៍

ប្រូង!!!

សុនអ៊ូធ្លាក់ចូលក្នុងទឹកសមុទ្រ ដែលកំពុងតែបោកច្រាំងខ្លាំងៗ ព្រមទាំងសីតុណ្ហភាពត្រជាក់ស្រេប ក្រោមអាកាសធាតុរងា។ រាងស្ដើងហែលរវេមរវាមផុសចេញពីទឹកបាននៅទីបំផុត គេត្រូវប្រើកម្លាំង និងបទពិសោធន៍ដែលធ្លាប់ហែលទឹកពីមុន ទម្រាំតែមកដល់លើគោកវិញ សឹងតែអស់កម្លាំងកំហែងពីខ្លួន។

"ខេស!!ៗៗ" សុនអ៊ូឈ្លក់ទឹកមុខឡើងក្រហម ព្រមទាំងអង្គុយត្រហេបត្រហបនៅលើមាត់ឆ្នេរយ៉ាងអស់សភាព។

មុននេះបើសិនជាគេមិនចេះហែលទឹក ឬត្រូវរលកបោកប៉ះនឹងច្រាំងថ្ម ម៉្លេះជីវិតរបស់គេត្រូវបញ្ចប់បាត់ទៅហើយ។

តើជាអ្នកណា ដែលមានបំណងចង់យកជីវិតរបស់គេទៅ?

ភ្នែកកូនចចក បោះទៅកាន់ទិសដៅដែលត្រូវបានជនប្រស្នាច្រានធ្លាក់អម្បាញ់មិញ ហើយនឹករកជនបង្កដែលហ៊ានធ្វើបែបនេះ។ កន្លងមក អ្នកដែលគេធ្លាប់មានបញ្ហាជាមួយគឺតែប៉ុន្មាននាក់ទេ តែដល់ថ្នាក់មានបំណងចង់យកជីវិតឬ?

ព្រៃផ្សៃពេកហើយ...

"ក្រែងថាទៅសណ្ឋាគារវិញមិនអ៊ីចឹងឬ? តែមកលេងទឹក?"

❌The Ambition Game❌  (SUNSUN) (ចប់)Where stories live. Discover now