ភាគទី1 : គេជាភរិយាលោកប្រធាន

9K 357 8
                                    

// ភូមិគ្រឹះចន //

អ្នកបម្រើគ្រប់គ្នាឈរនៅស្ងៀម ឈ្ងោកមុខចុះដល់ ឥដ្ឋខណៈពេលបានឃើញចៅហ្វាយរបស់ខ្លួនដើរចុះ
មកពីលើដោយមានទឹកមុខរៀបស្មើរ ជាមួយនឹងការស្លៀកពាក់ចេញទៅធ្វើការ ព្រមទាំងបោះជំហានដើរ ចូលទៅអង្គយចុះនៅលើកៅអីកន្លែងតុអាហារដើម្បីស្រស់ស្រូបអាហារពេលព្រឹក។

« លោកប្ដី! លោកប្ដីហា៎ » សំឡេងស្រែកចេចចាចបានបន្លឺឡើងពេញក្នុងភូមិគ្រឹះ ខណៈដែររាងតូចរូបស្រស់ម្នាក់ រត់ចុះពីលើកាំជណ្តើរសម្តៅទៅរកបុរសជាស្វាមីដែលកំពុងអង្គុយក្រេបកាហ្វេនោះ។

« មានការអី? » នាយជាស្វាមីបានដាក់ដៃអង្អែល
ដៃភរិយាដែលកំពុងឱបករបស់ខ្លួន ព្រមទាំងស្រដី
ពោលសួរទៅកាន់អ្នកម្ខាងដោយសំឡេងស្រទន់គួរឪ្យចង់ស្ដាប់។

« ថ្ងៃនេះអូនសុំចេញទៅខាងក្រៅ..ទៅកន្លែងធ្វើការជាមួយបងផងតើបានទេ? » រាងតូចច្រឡឹងដាក់ខ្លួន
អង្គុយចុះលើភ្លៅស្វាមី ព្រមទាំងទួចសុំរូបនាយទៅ
កន្លែងធ្វើការជាមួយដែរ។

« ចង់ទៅធ្វើអី ហុឹម? » កាលបើឮភរិយាស្រដីថា ដូច្នោះនាយជាស្វាមីបានត្រឹមចងចិញ្ចើមងឿងឆ្ងល់
មិនយល់ថាភរិយាចង់ទៅកន្លែងធ្វើការរបស់ខ្លួនធ្វើ
អ្វី ??។

« មួយថ្ងៃៗអូននៅតែផ្ទះមិនដែលបានចេញទៅណា
អូនក៏ចេះអផ្សុកដូចគ្នា? » រាងតូចច្រឡឹងអង្គុយឱប ដៃចូលគ្នាធ្វើមុខក្រញូវរបៀបង៉ក់ងរ ហើយមិនយល់
ថាហេតុអ្វីទើបស្វាមីមិនចង់ឲ្យខ្លួនចេញទៅខាងក្រៅ
ដូច្នេះ? មួយថ្ងៃៗនាយឃុំខ្លួនឪ្យនៅតែក្នុងផ្ទះថ្នាក់គេ
ចង់ដូចជាអ្នកទោសទៅហើយ។

« នៅទីនោះក៏គ្មានអ្វីឪ្យអូនលេងដដែលនិង »
ជុងហ្គុក លើកដៃក្រសោបចង្កេះភរិយាហើយពោលប្រាប់ទៅកាន់គេវិញ ដោយការអស់សំណើចបន្តិច។

« មិនដឹងទេស៎អូនចង់ទៅឬមួយលោកប្ដីលាក់ស្រីទុកនៅទីនោះមែនទេ ទើបមិនចង់ឲ្យអូនទៅជាមួយ
ដូច្នោះ ?? » គ្រាន់តែគិតនឹកឃើញអញ្ចឹងភ្លាមនោះ
អារម្មណ៍មួម៉ៅកើតជាឆេះឆួលពេញក្នុងទ្រូងរាងតូច
ភ្លាមៗតែម្ដង។

« មិនមែនទេ » ជុងហ្គុក

« បើមិនមែនតើវាយ៉ាងមិចហាស? » ថេយ៉ុង
ស្រាប់តែបើកភ្នែកធំៗច្រឡោតដាក់ស្វាមីកាលបើឃើញរូបនាយហាក់ដូចជាមិនចង់ឪ្យខ្លួនចេញទៅខាងក្រៅដូច្នេះ។

ប្រគល់បេះដូងឲ្យបង🧡 (ចប់)Where stories live. Discover now