ភាគទី32 : កុំណា៎..កុំធ្វើអ្វីគេឲ្យសោះខ្ញុំព្រមចាញ់អ្នកហើយ

1.6K 60 0
                                    

ខណៈកំពុងនៅតាមផ្លូវទៅផ្ទះរបស់រាងតូច ជុងហ្គុក
ព្យាយាមចុចខលទៅរកគេជាច្រើនដងជាច្រើនសារ
ដោយការអន្ទះសាតែអ្នកម្ខាងមិនព្រមលើកទូរស័ព្ទ
សោះព្រោះការពិត ថេយ៉ុង មិនបានយកទូរស័ព្ទទៅ
តាមខ្លួនទេ! គេបានទុកទូរស័ព្ទចោលនៅឯក្នុងបន្ទប់ គេងឯណោះ។

« ម្ដេចមិនព្រមលើកទូរស័ព្ទចឹង? ឆាប់លើកទូរស័ព្ទ ទៅថេយ៍បងសូមអង្វរ! » កន្លងមកមិនថាមានរឿងអ្វីក៏ដោយនាយមិនដែលមានអារម្មណ៍ថាភ័យខ្លាចដូចជាពេលនេះទេនាយភ័យខ្លាច! ភ័យខ្លាចក្នុងការបាត់បង់គេភ័យខ្លាចថាគេត្រូវកើតអ្វីគេនឹងត្រូវមានគ្រោះថ្នាក់។

ដោយសារតែដឹងថាគេមិនព្រមលើកទូរស័ព្ទខ្លួនទើប
ជុងហ្គុក សម្រេចចិត្តឈប់ខលទៅរកភរិយាមុននឹង
ជាន់ហ្វ្រាំងបន្ថែមល្បឿនថែមទៀតដើម្បីឲ្យឆាប់ដល់ផ្ទះភរិយាចំណែកឯបេះដូងលោតញាប់ស្ទើរតែធ្លាយចេញមកខាងក្រៅ! ដៃជើងត្រូវញ័រទទ្រើកព្រោះមាន
ការព្រួយបារម្ភពីភរិយាខ្លាំងពេកប៉ុន្តែយ៉ាងណានោះនាយមិនព្រមឲ្យគេត្រូវកើតអ្វីនោះទេ។

" កើតអីណា៎ បងកំពុងតែទៅជួយអូនហើយ "
រាងក្រាស់ពោលគិតក្នុងចិត្តហើយតាំងចិត្តបើកឡាន
បន្តទៅមុខព្រោះបើមិនដូច្នេះនាយអាចនឹងត្រូវជួបគ្រោះថ្នាក់មុខទៅដល់បាន។

ខណៈពេលដល់កន្លែងភ្លើងស្ដុបក៏ត្រូវឈប់ឡាន
ដើម្បីរងចាំដោយការអន្ទះសាតែពេលនោះ ជុងហ្គុក ក្រឡេកភ្នែកសម្លឹងមើលទៅផ្លូវម្ខាងទៀតស្រាប់តែ ភរិយារបស់ខ្លួនកំពុងដេកសន្លប់ស្ដូកស្ដឹងនៅក្នុងឡានមួយគ្រឿងនៅឯរបាំងខាងក្រោយ។

« ថេយ៉ុង? នោះគឺជាថេយ៍តើស? » កាលបើឃើញដូច្នេះខណៈពេលអាចបើកឡានចេញទៅមុខបន្ត
ជុងហ្គុក ត្រូវប្រញាប់បត់ឡានបើកដេញតាមឡានមួយគ្រឿងនោះវិញ។

« តើពួកគេទាំងនោះជានរណា? ពួកគេគិតចង់នាំ ថេយ៉ុង ទៅឯណានិង ?? » ដោយសារមុននេះអ្នកខាងណោះបើកឡានលឿនខ្លាំងពេកទើបនាយមិន
បានចាប់អារម្មណ៍មិនដឹងថាអ្នកអង្គុយនៅកន្លែងរបាំងខាងមុខគឺជានរណា ហើយថែមទាំងមិនយល់ថាពួកគេគិតចង់នាំភរិយារបស់ខ្លួននៅឯណាដូចគ្នា។

ប្រគល់បេះដូងឲ្យបង🧡 (ចប់)Where stories live. Discover now