ភាគទី2 : បារម្ភ ខ្លាចគេត្រូវមានគ្រោះថ្នាក់

3.6K 193 1
                                    

បន្ទាប់ពីស្វាមីឪ្យកាតខ្មៅយកទៅ Shopping
រាងតូចក៏បានខលហៅមិត្តរបស់ខ្លួនឪ្យមកដើរលេងជាមួយដូចគ្នា ហើយក្រោយពេលដើរទិញរបស់អស់ ចិត្តហើយនោះពួកគេបានចូលទៅក្នុងហាងអាហារមួយកន្លែងដើម្បីញាំអីជាមួយគ្នា។

« អ្នកទាំងពីរចង់ញំអីញាំទៅ ថ្ងៃនឹងខ្ញុំជាអ្នកបាវ »
ថេយ៉ុង និយាយប្រាប់ទៅកាន់មិត្តរបស់ខ្លួនព្រមទាំងញញឹមហើយញាក់ចិញ្ចើមដាក់ពួកគេ។

« ហៃយ៉ា..ហេតុតែគេមានវើយជួបគ្នាលើកណាជាអ្នកប៉ាវរហូត អ៊ីចឹងថ្ងៃនេះយើងសុំកម្ម៉ង់អាហារញាំ ឪ្យអស់ដៃហើយណា៎ > ជីមីន

« មែនហើយៗ » ហូស៊ុក ធ្វើជាស្រដីថែមពីក្រោយ
ទាំងអស់សំណើចមិនគិតមានមិត្តចិត្តល្អថ្នាក់នេះ!ព្រោះជួបគ្នាលើកណាគេជាអ្នកសុំប៉ាវពួកខ្លួនរហូត

ពួកគេស្គាល់គ្នាតាំងពីនៅរៀនម្ល៉េះប៉ុន្តែកាលពីពីរឆ្នាំ មុនស្រាប់តែបាត់ស្រមោល ថេយ៉ុង មួយរយៈខណៈ
ពេលរូបគេបង្ហាញខ្លួនម្ដងទៀតគេបែរជាមិនចាំពួក
ខ្លួន! ថែមទាំងពេលនោះគេរស់នៅជាមួយនឹងបុរសម្នាក់ឈ្មោះ ចន ជុងហ្គុក ហើយនាយបានប្រាប់ថា ថេយ៉ុង ជាភរិយារបស់នាយប៉ុន្តែដោយសារ ថេយ៉ុង
គ្រោះថ្នាក់ចរាចរណ៍ត្រូវបាត់បង់ការចងចាំធ្វើឪ្យគេមិនចាំពួកខ្លួនទាំងពីរ? បើទោះបីជាមកដល់សព្វថ្ងៃពួកគេនៅតែមានចង្ងល់មានរឿងជាច្រើនចង់សួរទៅ កាន់មិត្តរបស់ខ្លួនក៏ដោយតែពួកគេទាំងពីរមិនដែលហ៊ានសួរនាំជីកឫសជីកគល់អ្វីនោះទេព្រោះគិតថាវាជារឿងផ្ទាល់ខ្លួនរបស់មិត្តត្រឹមឃើញគេរស់នៅមាន
ក្ដីសុខវាគ្រប់គ្រាន់ហើយ ។

« សម្រេចថាញាំទេ? » ថេយ៉ុង

« ប្រាកដជាញាំហើយកុំទាន់អាលខឹងមើលភរិយា
លោកមហាសេដ្ឋី » ជីមីន ថាហើយដាក់ដៃលើស្មាមិត្តរបស់ខ្លួនដើម្បីលួងកុំឪ្យគេខឹងពួកខ្លួនទាំងពីរ។

« ឆើស » ថេយ៉ុង ធ្វើជាឱបដៃងាកមុខចេញមុននឹងមិត្តរបស់គេនាំគ្នាបានហៅអាហារយកមកញាំ
ប៉ុន្តែខណៈនៅនោះស្រាប់តែមានបុរសម្នាក់បានដើរសំដៅចូលមករកតុពួកគេ។

« សួស្ដី សុំអង្គុយជាមួយផងបានទេ? » បុរសម្នាក់នោះបានច្រត់ដៃទៅលើតុហើយងាកបែរសម្លឹងមើល
ថេយ៉ុង ព្រមទាំងស្រដីសួរគេដោយភ្ជាប់ជាមួយនឹងការញញឹមលាក់គំនួច។

ប្រគល់បេះដូងឲ្យបង🧡 (ចប់)Where stories live. Discover now