ភាគទី23 : ជីវិតដែលវេទនា ពេលគ្មានគេនៅក្បែរ

1.3K 50 0
                                    

៊ជេឌិន មិនទាន់ត្រឡប់ទៅផ្ទះវិញនៅឡើយទេព្រោះអ្នកស្រី ហ្វីយ៉ា បានប្រាប់ឪ្យគេនៅចាំញាំបាយជាមួយគ្នាសិន។ ប៉ុន្តែខណៈពេលកំពុងរង់ចាំអ្នកបម្រើរៀបចំអាហារលើកយកមកដាក់នៅកន្លែងតុអាហារអ្នកស្រី ហ្វីយ៉ា ក៏បាននាំក្មួយប្រុសទៅអង្គុយលេងនៅឯខាង
ក្នុងបន្ទប់ទទួលភ្ញៀវសិនហើយព្យាយាមនិយាយលេង សើចជាមួយគេឪ្យបានច្រើនព្រោះអាចមើលដឹងថាគេ នៅភ័យខ្លាច។

« តើអ្នកទាំងពីរគឺជាលោកពូអ្នកមីងបង្កើតរបស់ខ្ញុំពិត មែនឬ ?? » ដោយសារតែនៅមានការភ័យខ្លាចទើប ថេយ៉ុង ពោលសួរទៅកាន់ពូមីងរបស់ខ្លួនដើម្បីបញ្ជាក់ថាអ្នកទាំងពីរមិនបាននិយាយកុហកខ្លួនដូចប្រុសម្នាក់ នោះ។

« ត្រូវហើយ ពួកយើងទាំងពីរគឺជាពូមីងបង្កើតរបស់ឯងពិតមែន កន្លងមកពួកយើងបានព្យាយាមតាមរកឯងខ្លាំងណាស់តែមិនឃើញ ថ្នាក់ពួកយើងបានគិតថាឯង ស្លាប់បាត់ទៅហើយ » អ្នកស្រី ហ្វីយ៉ា ស្រដីចប់ភ្លាម
ចាប់ផ្ដើមរលីងរលោងទឹកភ្នែកទឹកសំបោរសារជាថ្មី។

« ប៉ុន្តែ ជេឌិន គេធ្លាប់និយាយប្រាប់ពួកយើងដូចគ្នាថាឯងនៅមិនទាន់ស្លាប់ទេ? ព្រោះគេធ្លាប់ឃើញឯងហើយឯងកំពុងរស់នៅជាមួយនឹងមនុស្សម្នាក់ដែលគេ ម្នាក់នោះមានឈ្មោះថា ចន ជុងហ្គុក? តែគេម្នាក់នោះក៏ធ្លាប់ជាមិត្តរបស់ឯងកាលពេលនៅរៀងដូចគ្នា ?? »

« ខ្ញុំ..! » កាលបើឮបុរសវ័យចំណាស់និយាយដូច្នេះថេយ៉ុង ហាក់និយាយអ្វីមិនចេញនៅពេលនឹកឃើញដល់រឿងមួយនោះស្របពេលអារម្មណ៍ឈឺចាប់ខ្លោត
ផ្សាមានឡើងនៅក្នុងចិត្តដូចគ្នា។

ប៉ុន្តែកូនចិត្តមួយចំណែកទៀតកំពុងលួចគិតថាគ្រប់គ្នាមិនបាននិយាយកុហកខ្លួន? ព្រោះអ្វីដែលគ្រប់គ្នានិយាយមកវាគឺសុទ្ធតែជាការពិតទាំងអស់ទើបធ្វើឪ្យគេត្រូវជឿកាន់តែខ្លាំង។

« អា៎! មិនអីទេណា៎ រឿងវាបានកន្លងហួសទៅហើយអូនមិនបាច់ព្យាយាមគិតពីវាទៀតទេ » ដោយសារតែ បានឃើញថារាងតូចអង្គុយភ្លឹកដឹងថាគេកំពុងគិតអ្វីទើប ជេឌិន ធ្វើជានិយាយប្រាប់ដើម្បីបង្វិលរឿងវិញមិនចង់ឪ្យរូបគេនៅគិតនឹកនាដល់អាម្នាក់នោះទៀត។

ប្រគល់បេះដូងឲ្យបង🧡 (ចប់)Where stories live. Discover now