ភាគទី13 : ខ្ញុំសូមទោស..ខ្ញុំមិនអាចធ្វើបែបនោះបានទេ

1.6K 64 0
                                    

គ្រាន់តែត្រឡប់មកដល់ភូមិគ្រឹះវិញភ្លាមនោះ ជុងហ្គុក
បានក៏បញ្ជារឪ្យមនុស្សទៅនាំគ្រូពេទ្យប្រចាំនៅទីនេះ
ឪ្យមកពិនិត្យមើលអាការៈរបស់ភរិយាខ្លួនចង់ដឹងថារូបគេកើតអ្វី? ហេតុអ្វីគេស្រាប់តែដួលសន្លប់បែបនេះ?

« ប្រពន្ធយើងយ៉ាងមិចហើយ? តើគេកើតអ្វី ?? »
ខណៈពេលឃើញគ្រូពេទ្យពិនិត្យមើលអាការៈភរិយា
រួចហើយនោះ ជុងហ្គុក ប្រញាប់ពោលសួរដោយការ
ចង់ដឹង។

« អ្នកប្រុសតូចមិនបានកើតអ្វីធ្ងន់ធ្ងរទេគ្រាន់តែអាចដោយសារគេឈឺក្បាលខ្លាំងពេកទើបបណ្តាយឪ្យគេត្រូវសន្លប់បែបនេះ? ប៉ុន្តែក៏មានរឿងមួយដែលគួរឪ្យ បារម្ភខ្លាំងផងដែរ » លោកគ្រូពេទ្យនិយាយប្រាប់វិញ
ទាំងលួចដកដង្ហើមធំបន្តិច។

« រឿងអ្វី? » ស្នាមញញឹមត្រូវបានរំលាយបាត់ជំនួសដោយមានទឹកមុខងឿងឆ្ងល់ត្រូវចិញ្ចើមចូលគ្នារងចាំស្ដាប់គ្រូពេទ្យនិយាយប្រាប់បន្ត។

« លទ្ធផលដែលខ្ញុំបានពិនិត្យឃើញមុននេះអ្នកប្រុសតូចកំពុងតែត្រឡប់មកមានការចងចាំវិញហើយ »

« ថាមិច !! » គ្រាន់តែបានឮគ្រូពេទ្យនិយាយដូច្នោះ រាងក្រាស់ភ្ញាក់ផ្អើលថ្នាក់រកទន់ជង្គង់ដួលហាក់យល់ថា មុននេះខ្លួនបានស្ដាប់ច្រឡំឬវាជាការពិតមែន ??។

« ខ្ញុំនិយាយគឺជាការពិត »

« ក្រែងលោកបានចាក់ថ្នាំធ្វើឪ្យគេលេងចងចាំអ្វី ទៀតហើយមិនចឹង? ចុះនេះ..តើជាស្អីវិញ ?? » ជុងហ្គុក ស្រែកគំហកសួរទៅកាន់គ្រូពេទ្យដោយការ
ខឹងសម្បារព្រោះដឹងស្រាប់ហើយថានាយមិនចង់ឪ្យ ភរិយាចងចាំរឿងរ៉ាវកាលពីមុន។

« លោកចនស្ដាប់ខ្ញុំ ថ្នាំនឹងវាមិនអាចធ្វើឪ្យអ្នកប្រុសតូចបាត់បង់ការចងចាំបានរហូតនោះទេគឺគ្រាន់តែជួយ ឪ្យគេភ្លេចអ្វីគ្រប់យ៉ាងបានតែមួយគ្រាៗប៉ុណ្ណោះ »
គ្រូពេទ្យព្យាយាមនិយាយបកស្រាយព្រោះមិនចង់ឪ្យអ្នកម្ខាងត្រូវមានការខឹងកម្រាលកាន់តែខ្លាំង។

« បើចឹងចាក់ថ្នាំឪ្យគេទៀតទៅ » ជុងហ្គុក

« យើងមិនអាចធ្វើបែបនោះបានទៀតទេលោកចន » កាលបើឮអ្នកម្ខាងនិយាយដូច្នោះលោកគ្រូពេទ្យក៏ត្រូវប្រញាប់តបប្រកែកវិញយ៉ាងលឿន។

ប្រគល់បេះដូងឲ្យបង🧡 (ចប់)Where stories live. Discover now