ភាគទី16 : មិនឃ្លាន មិនចង់ញាំបាយ ព្រោះចង់ញាំបងហ្អេស?

1.5K 63 0
                                    

ការប្រជុំកំពុងចាប់ផ្ដើមខណៈដែអ្នកស្រី ហ្វីយ៉ា
អង្គុយសម្លឹងមុខគូរសត្រូវដែរនៅអង្គុយទប់មុខខ្លួនមិនដាក់ភ្នែកចំណែកឪពុករបស់ ជេឌិន ក៏បានមកចូលរួមនៅក្នុងការប្រជុំមួយនេះដូចគ្នា។

« គ្រប់គ្នាប្រាកដជាដឹងហើយថានរណាដែលមានភាគហ៊ុនច្រើនជាងគេនៅក្នុងគម្រោងការមួយនេះ »
បុរសម្នាក់បានស្រដីឡើងប្រាប់ទៅកាន់គ្រប់គ្នាដែល កំពុងនៅក្នុងការប្រជុំ! ទើបគ្រប់គ្នាត្រូវមើលទិន្នន័យដែលមាននៅក្នុងកំព្យូទ័ររបស់ខ្លួន។

« គឺជាលោកចន? » គ្រាន់តែបានឃើញដូច្នេះភ្លាមស្រ្ដីវ័យចំណាស់ត្រូវងើបមុខឡើងបែរទៅសម្លឹងមុខ ជុងហ្គុក យ៉ាងលឿន។

ព្រោះទិន្នន័យភាគហ៊ុនដែលគ្រប់គ្នាបានដាក់នៅ
ក្នុងគម្រាងការមួយនេះបង្ហាញឪ្យឃើញថា ជុងហ្គុក
បានភាគហ៊ុនច្រើនជាងគេដល់ទៅ 55% ចំណែក
អ្នកស្រី ហ្វីយ៉ា បានដាក់ភាគហ៊ុនត្រឹមតែ 35%
ប៉ុណ្ណោះ។ រីឯឪពុករបស់ ជេឌិន វិញបានដាក់ភាពហ៊ុនរបស់ខ្លួនចូលទៅ 20% ឯអ្នកផ្សេងៗទៀតក៏ដាក់ភាគ ហ៊ុនត្រឹមប៉ុណ្ណឹងឬលើសនឹងតែបន្តិចបន្តួចប៉ុណ្ណោះ។

« ដូច្នេះហើយគម្រាមការមួយនេះលោកចនគឺជាអ្នក គ្រប់គ្រង »

« ម្ដេចទៅជាអញ្ចឹងវិញ? » កាលបើឮបែបនេះ
ភ្លាមអ្នកស្រី ហ្វីយ៉ា កាន់តែមិនសុខចិត្តនាំឪ្យគ្រប់គ្នា
នៅក្នុងការប្រជុំត្រូវងាកបែរទៅសម្លឹងមើលសូម្បីតែ ជុងហ្គុក ក៏ងាកទៅមើលដូចគ្នា។

« ហេតុអ្វី? តើអ្នកស្រីមានបញ្ហាអ្វីមែនទេ ?? »
បុរសម្នាក់បានស្រដីសួរទៅកាន់អ្នកស្រី ហ្វីយ៉ា
ដោយការងឿងឆ្ងល់។

« ព្រោះខ្ញុំយល់ថាគេនៅក្មេងពេកបើទោះជាគេបាន ដាក់ភាគហ៊ុននៅក្នុងគម្រាងការមួយនេះច្រើនជាងគេក៏ពិតមែនប៉ុន្តែមិនប្រាកដថាគេអាចនឹងគ្រប់គ្រងគម្រាងការមួយនេះបានទេ ចុះប្រសិនបើគេធ្វើវាមិន បានល្អហើយត្រូវខាតធន់នោះតើនរណាជាអ្នកទទួលខុសត្រូវ? ទាំងដែលពួកយើងគ្រប់គ្នាបានដាក់ភាគ ហ៊ុនចូលទៅមិនតិចទេណា៎ » អ្នកស្រី ហ្វីយ៉ា ព្យាយាមលើកហេតុផលយកមកនិយាយឪ្យគ្រប់គ្នាបានឮដូច្នេះត្រូវងក់ក្បាលតិចៗចាប់ផ្តើមយល់ស្របហើយគិតឡើងវិញ។

ប្រគល់បេះដូងឲ្យបង🧡 (ចប់)Where stories live. Discover now