ភាគទី20 : អ្វីដែលខ្ញុំខ្លាចមិនមែនជាការចាប់ផ្តើមតែជាពេលបញ្ចប់

1.5K 50 0
                                    

ខណៈពេលត្រូវមកធ្លាក់នៅក្នុងស្ថានការណ៍បែបនេះ
ជុងហ្គុក នឹង ថេយ៉ុង បានត្រឹមតែឈរសម្លឹងមុខគ្នា ដោយការស្ងៀមស្ងាត់ស្របពេលសំឡេងភ្លៀងធ្លាក់
ផ្គរលាន់រន្ទះនៅខាងក្រៅបានបន្លឺឡើងខ្លាំងៗហាក់បីគ្មានប្រណីដូចគ្នានោះ។

« ថេយ៍..»

« ប៉ះអូន! » រាងតូចបានគ្រវាស់ដៃស្វាមីចេញហើយ ស្រែកគំហកដាក់នាយទាំងទឹកភ្នែកខណៈដែរអ្នកម្ខាង បានឈានជើងចូលមកក្បែរដាក់ដៃបម្រុងប៉ះខ្លួន។

« ស្ដាប់បងសិនបានទេ ?? » ជុងហ្គុក ចាប់ផ្តើមដឹងថា ហេតុអ្វីទើបភរិយាយំដល់ថ្នាក់ហើមភ្នែកបែបនេះទើប ព្យាយាមនិយាយសម្រុះសម្រួលចង់លួងលោមគេវិញ ប៉ុន្តែមើលទៅពេលនេះភរិយាហាក់ជាមិនព្រមស្ដាប់អ្វី ទាល់តែសោះ។

« អូនបានឃើញច្បាស់ផ្ទាល់ភ្នែកថាបងកំពុងនៅជាមួយនឹងស្រីចង្រៃម្នាក់នោះ ប៉ុណ្ណឹងហើយតើបងនៅចង់មកបកស្រាយស្អីទៀត? » ថេយ៉ុង

« ព្រោះគ្រប់យ៉ាងវាមិនដូចជាអ្វីដែលអូនបានឃើញ » ជុងហ្គុក

« កុំមកចង់បង្វិលក្បាលអូន !! » ថេយ៉ុង នៅតែមិន ព្រមស្ដាប់ការបកស្រាយរបស់ស្វាមីព្រោះគេជឿលើអ្វីដែលខ្លួនបានឃើញ..គេបានឃើញផ្ទាល់ភ្នែកថាស្វាមី ស្និទ្ធស្នាលល្អូកល្អិនជាមួយស្រីម្នាក់នោះនៅចំពោះ មុខគេ។

« បងមិនបានគិតដូច្នេះទេ » ជុងហ្គុក

« ក្រែងបងក៏ដឹងហើយមិនចឹង ថាអូនស្អប់ស្រីម្នាក់ នោះខ្លាំងប៉ុណ្ណា ហេតុអីទើបបងនៅតែទៅទាក់ទងនាងទៀត ?? » ថេយ៉ុង ពោលសួរស្វាមីលាយឡំជា
មួយទឹកភ្នែកដោយការមិនយល់ថាម្ដេចស្វាមីអាចធ្វើដូច្នេះបាន ??។

ក្រែងនាយក៏ដឹងមិនចឹងថាគេស្អប់ស្រីម្នាក់នោះខ្លាំង
ប៉ុណ្ណា? ប្រសិនបើមិនដូច្នោះខ្លួនក៏មិនប្រាប់ឲ្យនាយ ដេញនាងចេញបែបនោះ ប៉ុន្តែហេតុអ្វីទើបនាយនៅ តែទៅពាក់ព័ន្ធទាក់ទងជាមួយស្រីម្នាក់នោះទៀត ??
នាយធ្វើបែបនេះ..តើនាយមិនយល់ពីអារម្មណ៍របស់ខ្លួនដែលមានឈ្មោះជាប្រពន្ធរបស់នាយខ្លះទេឬ ??។

« បងធ្វើក៏ដោយសារតែហេតុផលផងណា៎ថេយ៍
សូមអូនយល់បន្តិចបានទេ? » កាលបើឮស្វាមីស្រដី ពោលប្រាប់ដូច្នេះរាងតូចហាក់បីជាអស់សំណើចត្រូវ ហួសចិត្តកាន់តែខ្លាំងទៅវិញ។

ប្រគល់បេះដូងឲ្យបង🧡 (ចប់)Where stories live. Discover now