ភាគទី25 : បងនឹងស្លាប់ បងនឹងស្លាប់នៅចំពោះអូនឪ្យអូនបានពេញចិត្ត

2K 91 8
                                    

ទាល់តែមេឃងងឹតបន្តិចឯណេះទើបរាងតូចច្រឡឹង
ត្រឡប់មកផ្ទះវិញ ព្រមទាំងមាននាយកម្លោះ ជេឌិន
ជាអ្នកជូនមកជាមួយនឹងទឹកមុខស្រស់ស្រាយហាក់
សប្បាយចិត្តញញឹមញញែមមានក្ដីសុខទាំងពីរនាក់

« អរគុណហើយដែលបានជូនមក ហើយក៏អរគុណដែលបានជូនខ្ញុំទៅដើរលេងព្យាយាមនិយាយរំលឹកពីការចងចាំរបស់ខ្ញុំវិញ? » រាងតូចច្រឡឹងកំពុងឈរ
នៅខាងមុខផ្ទះហើយពោលប្រាប់នាយកម្លោះដោយ
មានស្នាមញញឹមស្រស់ជាប់នៅលើផ្ទៃមុខមិនលុប។

« អរគុណអ្វីទៅ? ត្រឹមឃើញ អូនមានក្ដីសុខញញឹមបែបនេះបងសប្បាយចិត្តណាស់ទៅហើយ » ជេឌិន
ស្រដីតបវិញទាំងលើកដៃអង្អែលក្បាលរាងតូចយ៉ាងគួរឪ្យស្រលាញ់មើលទៅពួកគេទាំងពីរហាក់បីដូចជា
ស្និទ្ធស្នាលគ្នាខ្លាំងណាស់។

« នេះក៏យប់ជ្រៅហើយ ដូច្នេះត្រឡប់ទៅផ្ទះវិញបើក
ឡានប្រយ័ត្នប្រយែងផងណា៎ » ថេយ៉ុង

« និយាយអ៊ីបែបនេះ អូនកំពុងតែបារម្ភពីបងមែនទេនិង? » ជេឌិន ធ្វើជាឈ្ងោកមុខឱនទៅក្បែរ ថេយ៉ុង
ស្រដីសួរញោះគេទាំងញញឹមសប្បាយចិត្តព្រោះដឹងថាគេកំពុងមានចិត្តព្រួយបារម្ភពីខ្លួន។

« ខ្ញុំចេះតែនិយាយចោលទៅទេ! » រាងតូចថាហើយ ងាកមុខចេញដូចជាមានអារម្មណ៍ថាអៀនខ្មាស់ថ្នាក់ថ្ពាល់របស់គេប្រែជាក្រហមព្រឿងៗយ៉ាងគួរឪ្យខ្នាញ់

« មិនជឿ »

« រឿងរបស់លោក ត្រឡប់ទៅផ្ទះបានហើយប្រយ័ត្ន យប់ជ្រៅអាចនឹងត្រូវមានគ្រោះថ្នាក់តើយល់ទេ ?? »
ថេយ៉ុង

« បាទយល់ហើយ..អនាគតភរិយា? » ចុងប្រយោគ
ជេឌិន និយាយហើយព្រមទាំងធ្វើមុខច្រឡឺមដាក់គេ
ទៀតផងធ្វើឪ្យរាងតូចបានឮអ៊ីចឹងយាដៃរកវៃគេទាំង
អស់សំណើច។

« បើសិនជានៅតែនិយាយបែបនេះទៀតខ្ញុំវៃលោកពិតមែនហើយណា៎ » ថេយ៉ុង

« បងលលេងទេ បងទៅហើយណា៎bye » ថេយ៉ុង ងក់ក្បាលតបដោយស្នាមញញឹមហើយក៏បានលើក ដៃគ្រវីលាអ្នកម្ខាងផងដែរទើបនាយកម្លោះព្រមបើក ឡានចេញត្រឡប់ទៅផ្ទះវិញ។

នៅពេលបានឃើញ ជេឌិន បើកឡានចេញទៅបាត់ហើយរាងតូចច្រឡឹងបង្វិលខ្លួនរៀបហ្នឹងដើរចូលទៅខាងក្នុងផ្ទះរបស់ខ្លួនប៉ុន្តែខណៈនោះស្រាប់តែបានឮ
សំឡេងនរណាម្នាក់ហៅខ្លួនឪ្យរាងតូចបង្អាក់ដំណើរ
វិញ។

ប្រគល់បេះដូងឲ្យបង🧡 (ចប់)Where stories live. Discover now