ភាគទី30 : ខ្ញុំកំពុងតែបង្ហាញការពិតគ្រប់យ៉ាងឲ្យអ្នកប្រុសតូចបានឃើញនឹងហើយ

1.5K 53 1
                                    

បន្ទាប់ពីចេញពីធ្វើការ ជុងហ្គុក បានទៅរកបងប្រុស
របស់ខ្លួនតែម្នាក់ឯង..ហើយបានប្រាប់ឲ្យនាយជំនិត
ត្រឡប់មកផ្ទះវិញមុនខ្លួនតែនាយក៏មិនភ្លេចផ្ដាំប្រាប់ ឲ្យគេឡើងទៅមើល ថេយ៉ុង ផងដែរព្រោះខ្លាចក្រែង
គេកើតអ្វី? ដូច្នោះហើយទើប កាងវ៉ូ ត្រូវធ្វើតាមបញ្ជា របស់ចៅហ្វាយក៏ប៉ុន្តែខណៈពេលគេត្រឡប់មកដល់
ភូមិគ្រឹះឡើងទៅជាន់ខាងលើគេស្រាប់តែបានឃើញ
ភ្លើងនៅក្នុងបន្ទប់ធ្វើការរបស់ចៅហ្វាយខ្លួនបើកទើប
ធ្វើឲ្យគេមានការងឿងឆ្ងល់ចង់ដឹងថានរណានៅខាង ក្នុងបន្ទប់ ឬមួយគ្រាន់តែបើកភ្លើងទុកចោលធម្មតា? ប៉ុន្តែគេហាក់មានការភ្ញាក់ផ្អើលជាខ្លាំងដោយសារតែ
អ្នកនៅក្នុងបន្ទប់ធ្វើការនោះគឺជាថេយ៉ុងភរិយារបស់
ចៅហ្វាយខ្លួន ??។

« នាយកាងវ៉ូ..» ខណៈពេលនេះរាងតូចហាក់ធ្វើខ្លួន មិនចង់ត្រូវបេះដូងកំពុងលោតញាប់ដោយការភ័យ
ខ្លាចក្រែងថាអ្នកម្ខាងនឹងបានដឹងការពិតហើយយករឿងនេះទៅប្រាប់ស្វាមី? ប្រសិនបើដូច្នោះគ្រប់យ៉ាងត្រូវបែកការខ្ទេចអស់ជាមិនខាន។

« អ្នកប្រុសតូចកំពុងធ្វើអី? » កាងវ៉ូ ឈានជើងដើរ
មកក្នុងបន្ទប់ហើយស្រដីពោលសួរទៅកាន់ ថេយ៉ុង
ទាំងសម្លឹងមើលទៅគេមិនដាក់ភ្នែក។

« គឺ..គឺខ្ញុំ »

« ឮខ្ញុំសួរទេ ?? »

« ខ្ញុំ..ខ្ញុំបានបាត់របស់ទើបខ្ញុំមករកវា! » ថេយ៉ុង
ប្រឡាប់ភ្នែកចុះឡើងរកពាក្យដោះសារទម្រាំតែចេញ
ចេះតែភ័យខ្លាចថាអ្នកម្ខាងហ្នឹងចាប់បានការពិតដឹងថាខ្លួនកំពុងនិយាយកុហកគេ។

« ប្រសិនបើបាត់របស់ម្ដេចក៏ត្រូវមករកនៅក្នុងបន្ទប់ធ្វើការរបស់ចៅហ្វាយទៅវិញ? » កាងវ៉ូ ចាប់ផ្ដើមសួរ
ជីកឫសគល់ប្រៀបដូចជាកំពុងតាមជើងអ្នកម្ខាងឲ្យទាន់ព្រោះដឹងថាគេកំពុងកុហកខ្លួន។

« កាលពីប៉ុន្មានថ្ងៃមុនខ្ញុំបានចូលមកក្នុងនេះយកកាហ្វេមកឲ្យជុងប៉ុន្តែគេបានទាញខ្ញុំឲ្យអង្គុយលើភ្លៅគេទើបធ្វើឲ្យរបស់មួយនោះជ្រុះនៅទីនេះតែខ្ញុំទើប នឹងដឹងបានជាមករកវាវិញ » ថេយ៉ុង

ប្រគល់បេះដូងឲ្យបង🧡 (ចប់)Where stories live. Discover now