ភាគទី27 : តើមានរឿងអ្វីកើតឡើងចំពោះគេ?

1.3K 45 0
                                    

កាលបើឮម្ដាយមីងនិយាយប្រាប់ខ្លួនដូច្នោះ ថេយ៉ុង
និយាយពោលអ្វីបន្តមិនចេញបានត្រឹមអង្គុយស្ងៀមត្រឹងប្រៀបបីដូចជាមនុស្សចម្លាក់ ខណៈដែរបបូរញ័របបូរមាត់ទទ្រើកស្របជាមួយទឹកភ្នែកកំពុងហូរកាត់ថ្ពាល់ដូចគ្នានោះ។

« ថេយ៉ុង...» ខណៈពេលឃើញអ៊ីចឹងអ្នកស្រី ហ្វីយ៉ា
ធ្វើជាស្រដីហៅក្មួយប្រុសហើយលើកដៃប៉ះស្មារបស់គេថ្នមៗសម្ដែងជាព្រួយបារម្ភពីគេ។

« ខ្ញុំ...ខ្ញុំហុឹកៗៗ! » ថេយ៉ុង ងើបមុខសម្លឹងមើលទៅម្ដាយមីងទាំងយំញ័រខ្លួនទទ្រើកទើបស្រ្ដីចំណាស់ត្រូវប្រញាប់ទាញគេទៅឱបដើម្បីលួងលោម។

« មីងពិតជាសូមទោសប្រសិនបើ មីងនិយាយប្រាប់
ឯងហើយ ធ្វើឪ្យឯងត្រូវមានអារម្មណ៍មិនល្អឈឺចាប់
ខ្លាំងបែបនេះប៉ុន្តែមីងគ្រាន់តែចង់ឪ្យឯងបានដឹងការ
ពិតតែប៉ុណ្ណោះ » អ្នកស្រី ហ្វីយ៉ា

« អត់ទេ អ្នកមីងមិនបានខុសទេ! ប្រហែលជាខ្លួនខ្ញុំ
ឯងដែលជាអ្នកខុស ដែលទៅទ្រាំរស់នៅជាមួយនឹង
មនុស្សដែលបានសម្លាប់ឪពុកម្ដាយរបស់ខ្លួនដូច្នោះ
» និយាយដល់ត្រឹមនេះ ថេយ៉ុង បិទភ្នែកខាំមាត់ខ្លួន ឯងថ្នាក់ចេញឈាមហាក់យល់ថាខ្លួនគឺជាកូនដែល
ចោម្សៀតខ្លាំងណាស់ ទៅស្រលាញ់មនុស្សដែលជាអ្នកសម្លាប់ឪពុកម្ដាយរបស់ខ្លួនបែបនោះ។

« មីងយល់ពីអារម្មណ៍របស់ឯង នៅពេលនេះច្បាស់ថេយ៉ុង ប៉ុន្តែឯងដឹងហើយមិនចឹងថាប្រុសម្នាក់នោះគេមានអំណាចខ្លាំងប៉ុណ្ណាដូច្នោះឯងគិតថាអាចនឹងធ្វើអ្វីមនុស្សអាក្រក់ដូចជាគេបានមែនទេ? » អ្នកស្រី
ហ្វីយ៉ា ព្យាយាមនិយាយចាក់រុកហាក់ដូចចង់ឪ្យក្មួយ ប្រុសកើតចិត្តស្អប់ខឹងគុំប្រុសម្នាក់នោះកាន់តែខ្លាំង។

« ខ្ញុំ..» ថេយ៉ុង ប្រលែងចេញពីការឱបវិញបានត្រឹម
តែអង្គុយសម្លឹងមើលមុខម្ដាយមីងទាំងទឹកភ្នែកទើប
ស្រ្ដីចំណាស់លើកដៃអង្អែលក្បាលគេថ្នមៗព្រមទាំង
ស្រដីពោលប្រាប់គេបន្ត។

« រឿងវាក៏បានកន្លងហួសទៅហើយថែមទាំងគេមាន អំណាចខ្លាំងជាងពួកយើងទៅទៀតដូច្នេះហើយពួក យើងមិនអាចធ្វើអ្វីគេបាននោះទេប៉ុន្តែវានៅមានរឿង
ម្យ៉ាងដែលមីងចង់ឪ្យឯងធ្វើ..ហើយមីងក៏ជឿជាក់ថាឯងប្រាកដជាអាចធ្វើវាបានដូចគ្នា! » អ្នកស្រី ហ្វីយ៉ា

ប្រគល់បេះដូងឲ្យបង🧡 (ចប់)Where stories live. Discover now