ភាគទី15 : អូនឆ្លាត ប៉ុន្តែប្ដីរបស់អូនឆ្លាតជាង

1.6K 46 0
                                    

នៅបន្ទប់ទាំងមូលហាក់ប្រែជាមានសភាពស្ងប់ស្ងាត់
ជ្រងំ! ស្របពេលកែវភ្នែករាងក្រាស់ទាំងគូរកំពុងបែរ
សម្លឹងមើលទៅភរិយាដែលឈរឱបដៃញញឹមឌឺដាក់
ខ្លួនដោយនៅក្នុងដៃរបស់គេកំពុងកាន់កូនសោរព្រម ទាំងគ្រវីទៅមក។

« អូនជាអ្នកធ្វើមែនទេ? » រាងក្រាស់ចាប់ផ្តើមពោលសួរទៅកាន់ភរិយាទំនើងរបស់ខ្លួនដោយមានទឹកមុខ
ខឹងសម្បារ ព្រោះពេលនេះនាយលាក់អារម្មណ៍ដែល
កំពុងខឹងមិនជិតនោះទេខឹងថ្នាក់ចង់ចេញផ្សែងតាម
ត្រចៀកទៅហើយ។

« បងធ្លាប់យកខ្នោះនឹងមកដាក់អូនហេតុអីអូនយកខ្នោះនឹងដាក់បងវិញមិនបាន? » ក្រោយថាចប់ជើង
ស្រឡូនបានបោះជំហានដើរចូលមករកស្វាមីហើយ
ដាក់ខ្លួនអង្គុយចុះនៅលើពូកទល់មុខអ្នកដែលកំពុង
តាមសម្លក់សម្លឹងមុខខ្លួនមិនដាក់ភ្នែកនោះ។

« អូន..»

« ឃ្លានទេ? ចង់ញាំអីទេចាំអូនចុះទៅយកមកឪ្យ » មិនឪ្យស្វាមីនិយាយអ្វីទាន់ ថេយ៉ុង បានស្រដីពោល
សួរទៅកាន់នាយមុន..ព្រមទាំងឱនខិតមុខទៅក្បែរស្វាមីយ៉ាងស្និទ្ធស្នាល។

« ទេ! តែបងចង់ឪ្យអូនដោះខ្នោះនេះចេញពីដៃបង » បើនិយាយឪ្យត្រង់នោះ..ពេលនេះក្រៅពីអារម្មណ៍ដែលកំពុងខឹងគេនាយគ្មានអារម្មណ៍ស្អីទៀតទេ !!។

« ហេតុអីអូនត្រូវដោះវាចេញ? ហេតុអីអូនត្រូវធ្វើវា ?? » ថេយ៉ុង មិនព្រមធ្វើតាមស្វាមីប្រាប់មានតែ និយាយផ្គើនញញឹមឌឺនាយថែមទៀត។

« ថេយ៍! » កាលបើឮចម្លើយហើយនោះ ជុងហ្គុក មានការខឹងសម្បាកាន់តែខ្លាំងមិនគិតថាភរិយារបស់ខ្លួនម្នាក់នេះជាក្មេងក្បាលរឹងដល់ថ្នាក់នឹង។

« អូននៅចំពោះមុខបងហើយ ហៅធ្វើអី? » ថេយ៉ុង

« ឆាប់ដោះខ្នោះចេញពីដៃបងភ្លាម » ជុងហ្គុក
ព្យាយាមបិទភ្នែកសម្រួលអារម្មណ៍ហើយជ្រើសរើស និយាយជាមួយភរិយាដោយសំឡេងធម្មតាវិញទាំងដែលការពិតនាយស្ទើរតែអស់ការទ្រាំទៅហើយ !!។

« អត់! »

« បងមិនយល់ទេថាមានរឿងអី? ម្ដេចសុខៗអូនស្រាប់តែយកខ្នោះនេះមកដាក់ដៃបងអ៊ីចឹង ?? » ជុងហ្គុក បានត្រឹមតែអង្គុយធ្វើមុខឆ្ងល់ហាក់មិនយល់ថាភរិយាកើតអ្វីទើបបានជាយកខ្នោះមកដាក់ខ្លួនដូច្នោះ? ឬមួយគេខឹងខ្លួនរឿងកាលពីយប់ ដែលខ្លួនមិនបានខ្វល់ខ្វាយពីគេមែនទេ ??។

ប្រគល់បេះដូងឲ្យបង🧡 (ចប់)Where stories live. Discover now