ភាគទី9 : ឯងបានឃើញថេយ៍ទេ? ថេយ៉ុង នៅឯណា?

2.1K 112 1
                                    

// ព្រឹកថ្ងៃថ្មី //

ព្រឹកព្រលឹមស្រាងៗនៅមិនទាន់មាននរណាភ្ញាក់មកធ្វើអ្វីនៅឡើយទេព្រោះម៉ោងនេះជាម៉ោងដែលកំពុង
គេងលក់ស្រួល! ខណៈដែលរាងក្រាស់រូបសង្ហារម្នាក់កំពុងគេងលង់លក់នៅលើគ្រែម្នាក់ឯងដោយដៃឱបខ្នើយឱប។

« ថេយ៉ុងហា៎...» ពាក្យដំបូងដែលបានឮបន្លឺចេញពី មាត់នាយមុនគេនោះ គឺជាឈ្មោះភរិយាសំណព្វចិត្តរបស់ខ្លួន! ប៉ុន្តែវាជាទម្លាប់ទៅហើយដែលនាយតែង តែហៅឈ្មោះរាងតូចរៀងរាល់ពេលភ្ញាក់ពីដំណេក។

ជុងហ្គុក ទម្លាក់ដៃរារកឱបភរិយាហើយថើបគេដូច ជាសព្វដងប៉ុន្តែព្រឹកនេះហាក់បីជាខុសប្លែកពីធម្មតាដោយសារមិនបានឮសំឡេងភរិយាឆ្លើយតបឬថើបខ្លួនដូចរាល់ដងធ្វើឲ្យរាងក្រាស់ត្រូវស្ទុះងើបភ្លាមៗ!។

« ថេយ៉ុង !! » ជុងហ្គុក ត្រូវស្វាងពីដំណេកខណៈពេលក្រឡេកមើលជុំវិញខ្លួនមិនបានឃើញរាងតូច
មិនដឹងថារូបគេទៅណា? សូម្បីតែនៅក្នុងបន្ទប់ទឹក
ក៏មិនមានដែរ។

កាលបើឃើញដូច្នេះ ជុងហ្គុក ចាប់ផ្តើមភ័យបុកពោះស្លន់ស្លោមុននឹងស្ទុះងើបរត់ចុះទៅខាងក្រោមដោយការប្រញាប់ប្រញាល់ទាំងដែលលើខ្លួនមានតែកន្សែងរុំជាប់នឹងចង្កេះមួយតែប៉ុណ្ណោះ។

« ចៅហ្វាយតើប្រញាប់ទៅណានិងទាន៎ ?? » កាងវ៉ូ
អង្គុយផឹកការហ្វេនៅខាងក្រោមបានឃើញនាយជាចៅហ្វាយរត់ចុះមកទាំងប្រញាប់ប្រញាល់ដូច្នេះទើបស្រដីសួរត្រូវចងចិញ្ចើមចូលគ្នាដោយការងឿងឆ្ងល់។

« ឯងបានឃើញថេយ៍ទេ? ថេយ៉ុង នៅឯណា? »
ជុងហ្គុក

« ហីយ៉ា...ឃើញភ័យស្លន់ស្លោស្មានតែមានរឿង
អីតាមពិតបាត់ប្រពន្ធសោះ » កាងវ៉ូ ស្រដីហើយធ្វើជាសើចនៅដើម.កហុឹសៗព្រោះមិនគិតថាគ្រាន់តែរឿង
ប៉ុណ្ណឹងចៅហ្វាយខ្លួនត្រូវភ័យស្លន់ស្លោដល់ថ្នាក់នេះ។

« ឆាប់ប្រាប់មកកុំឲ្យយើងខឹងដល់លើកកាំភ្លើងភ្ជុងក្បាលឯងទាន់ !! » ជុងហ្គុក ប្រែទឹកមុខទៅជាមាំទាំ
បញ្ជាក់ឪ្យអ្នកម្ខាងដឹងកាន់តែច្បាស់ថាចៅហ្វាយខ្លួនមិនបាននិយាយលេងសើច។

ប្រគល់បេះដូងឲ្យបង🧡 (ចប់)Where stories live. Discover now