ភាគទី35 [ ភាគបញ្ចប់ ] : ជាអ្វីគ្រប់យ៉ាងនៅក្នុងជីវិត 🤍🌷

4.1K 149 2
                                    

ក្រោយអង្គុយលួងលោមទាល់តែរាងតូចព្រមបាត់យំ
ហើយទើបកាងវ៉ូនាំអ្នកប្រុសតូចរបស់ខ្លួនត្រឡប់ទៅ បន្ទប់សម្រាករបស់ចៅហ្វាយនាយវិញ..ប៉ុន្តែទឹកមុខ
ថេយ៉ុង នៅតែមិនស្រស់ដដែលព្រោះដឹងថាស្រីម្នាក់នោះនៅមិនទាន់ត្រឡប់ទៅវិញ។

*ក្រាក !!

ឃើញទេ? គេគិតស្មានមិនខុសស្រីម្នាក់នោះនៅមិន ទាន់ត្រឡប់ទៅវិញពិតមែន ខណៈដែរពួកគេទាំងពីរកំពុងនិយាយជជែកលេងសើចក្អាកក្អាយជាមួយគ្នា
គ្រាន់តែបានឃើញបែបនេះភ្លាម ថេយ៉ុង សឹងតែទប់
ទឹកភ្នែកមិនជាប់ចង់រកដើរបកត្រឡប់ក្រោយវិញទៅហើយ។

« ថេយ៍! » ជុងហ្គុក ងាកទៅឃើញភរិយាកំពុងឈរ
សម្លឹងមើលមកទើបញញឹមដាក់គេប៉ុន្តែអ្នកម្ខាងមិន
បានញញឹមតបវិញឡើយ ហេលលី បានឃើញបែប
នេះក៏អាចមើលដឹងទើបប្រញាប់និយាយបង្វិលរឿងវិញ។

« បើអ៊ីចឹងនោះខ្ញុំសុំត្រឡប់ទៅវិញសិនហើយណា៎ » ហេលលី ពោលប្រាប់អ្នកម្ខាងទាំងមិនហ៊ានសូម្បីតែ ញញឹមដាក់នាយព្រោះទឹកមុខប្រពន្ធរបស់នាយនៅ ពេលនេះពិតជាគួរឲ្យខ្លាចខ្លាំងណាស់ថ្នាក់លួចភ័យ ខ្លាចថាគេហ្នឹងមកហក់វៃនាងដូចជាកាលពេលនៅឯក្នុងក្រុមហ៊ុននោះ។

« អឹម » ជុងហ្គុក ងក់ក្បាលទាំងញញឹមដាក់នាងតែ ហេលលី បែរជាឱនមុខគេចហើយប្រញាប់ដើរចេញទៅខាងក្រៅបាត់ព្រោះនាងអាចមើលដឹងថា ថេយ៉ុងកំពុងខឹងខ្លួនដូច្នោះហើយបើនៅទីនេះបន្តខ្លាចក្រែង
ថាគេនឹងហក់មកវៃខ្លួនពិតមែន។

« ចៅហ្វាយ..តើចៅហ្វាយយ៉ាងមិចហើយទាន៎ ?? » កាងវ៉ូ ឃើញដូច្នេះធ្វើជាដើរចូលមកសួរនាំចៅហ្វាយ
របស់ខ្លួនព្រោះដើម្បីកុំឲ្យបរិយាកាសហាក់ជាអួរអាប់ខ្លាំងពេក។

« ពេលនេះយើងលេងអីហើយប៉ុន្តែនៅក្រុមហ៊ុនវិញ
ការងារយ៉ាងមិចហើយ? » ជុងហ្គុក

« ខ្ញុំបានចាប់ចែងមើលការខុសត្រូវឲ្យជំនួសរួចរាល់អស់ហើយដូច្នេះចៅហ្វាយកុំមានការព្រួយបារម្ភអី » កាងវ៉ូ

« ហឹមម..ពិតជាអរគុណឯងខ្លាំងណាស់ »

« បាទមិនអីទេទាន៎ ព្រោះត្រឹមបានឃើញចៅហ្វាយលេងហើយបែបនេះខ្ញុំសប្បាយចិត្តណាស់ទៅហើយ » កាងវ៉ូ

You've reached the end of published parts.

⏰ Last updated: Dec 17, 2023 ⏰

Add this story to your Library to get notified about new parts!

ប្រគល់បេះដូងឲ្យបង🧡 (ចប់)Where stories live. Discover now