ភាគទី17 : បើថ្នម អូនម្ដេចនឹងចាំ?

1.7K 51 0
                                    

🔞Warning

*សូមទោសរាល់ពាក្យសម្ដីមិនសមរម្យ

អ្វីគ្រប់យ៉ាងបានប្រែជាស្ងៀមស្ងាត់ឮតែសូរសំឡេងការដកដង្ហើមរបស់ប្ដីប្រពន្ធមួយគូរខណៈដែររាងតូចជាភរិយាកំពុងអង្គុយភ្លឹកសម្លឹងមើលរាងកាយស្វាមី
មិនដាក់ភ្នែក..ហាក់មានអារម្មណ៍ថាកំពុងតែក្ដៅមុខ
ភាយៗថ្នាក់គេចង់ច្រាលឈាមតាមច្រមុះទៅហើយ!

« ថេយ៍..»

« ហ្អា..ហ្អាស » ថេយ៉ុង ត្រូវប្រញាប់ភ្ញាក់ពីការភ្លឹកព្រមទាំងងាកបែរទៅសម្លឹងស្វាមីដោយការមិងមាំង

« ច្រមុះអូនកំពុងហូរឈាម »

« ថាមិច? » កាលបើឮស្វាមីពោលប្រាប់ដូច្នេះ
រាងតូចច្រឡឹងប្រញាប់លើកដៃប៉ះត្រង់កន្លែងច្រមុះរបស់ខ្លួនទើបបានដឹងថាកំពុងមានឈាមហូរមកពិតមែន។

« នេះរាងកាយរបស់បង Hot ដល់ថ្នាក់អូនឈាមច្រមុះផងហ្អេស? » ជុងហ្គុក និយាយចំអកឪ្យភរិយា
ទាំងអស់សំណើចធ្វើឪ្យរាងតូចច្រឡឹងមានការអៀនខ្មាស់កាន់តែខ្លាំង។

« ជឿជាក់ជ្រុល » ថេយ៉ុង ស្រដីថាប្រកែកទាំងងាកមុខចេញហើយលើកដៃជូតឈាមចេញពីច្រមុះលួចស្ដីបន្ទោសថាឪ្យខ្លួនឯង..ដែលមិនគួរណាធ្វើខ្លួនឥតកេរ្តិ៍ខ្មាស់បែបនេះសោះ។

« បើមិនចឹងអាចដល់ថ្នាក់ធ្វើឪ្យអូនហូរឈាមច្រមុះបែបនេះបានមែនទេ? » ជុងហ្គុក

« នែ៎ !! » ថេយ៉ុង ងាកមកស្រែកគំហកដាក់ស្វាមីដោយការខឹងសម្បាព្រោះនាយនៅតែនិយាយញោះ
គេឥតឈប់ធ្វើឪ្យគេត្រូវមានការអៀនខ្មាស់កាន់តែ។

« ហុឹស..បងជូនឪ្យ » ជុងហ្គុក ឃើញបែបនេះត្រូវ អស់សំណើចបន្តិចមុននឹងលូកដៃយកកូនកន្សែងនៅក្នុងហោប៉ៅអាវដែលខ្លួនបានដោះចេញមុននេះយកទៅជូតឈាមច្រមុះឪ្យភរិយា។

« មិនបាច់ !! » ថេយ៉ុង សម្ដែងជាលើកដៃរុញច្រាន
ស្វាមីដោយការខ្មាស់អៀនព្រោះតែនាយបានឈ្ងោក
មុខជិតខ្លួន..ខណៈដែរកំពុងដោះអាវនៅឡើយរូបគេស្ទើរតែចង់ឈាមច្រមុះម្ដងទៀតទៅហើយ។

« ក្មេងក្បាលរឹង » ជុងហ្គុក ចាប់ចង្ការភរិយាឪ្យងើយមុខឡើងសម្លឹងមើលមកខ្លួនហើយជូតឈាមឪ្យគេថ្នមៗរីឯរាងតូចច្រឡឹងបានត្រឹមអង្គុយសម្លឹងមុខស្វាមីភ្លឹះៗ..។

ប្រគល់បេះដូងឲ្យបង🧡 (ចប់)Where stories live. Discover now