ភាគទី12 : ខ្លាចតែហ៊ានធ្វើចឹង?

2.1K 140 2
                                    

// ថ្ងៃថ្មី //

ខណៈពេលបានដឹងថាជិតដល់ម៉ោងស្វាមីត្រឡប់មកពីធ្វើការវិញរាងតូចច្រឡឹងក៏នៅអង្គុយលេងក្នុង
ក្នុងបន្ទប់ទទួលភ្ញៀវដើម្បីរង់ចាំស្វាមីដោយការអន្ទះ សាហាក់ដូចជាកំពុងមានរឿងអ្វីចង់និយាយជាមួយ ស្វាមី។

« អ្នកប្រុសតូច..ចៅហ្វាយមកពីធ្វើការវិញហើយ »
កាលបើឮសំឡេងឡានបើកចូលមកអ្នកបម្រើឈរចាំនៅខាងមុខទ្វារប្រញាប់ចូលមកប្រាប់អ្នកប្រុសតូចរបស់ខ្លួន។

« មកហើយហ្អេស? » រាងតូចច្រឡឹងបានឮដូច្នេះត្រូវស្ទុះងើបអង្គុយវិញយ៉ាងលឿនព្រោះមុននេះគេដេកមើលទូរទស្សន៍នៅលើសាឡុងយ៉ាងរំភើយ។

« ថេយ៉ុង នៅឯណា ?? » ជុងហ្គុក ដើរចូលមកដល់
ខាងក្នុងផ្ទះភ្លាមស្រដីពោលសួររកភរិយតែម្ដងព្រោះ
អាចជាទម្លាប់ទៅហើយដែលរាល់ពេលត្រឡប់មកពី
ធ្វើការវិញខ្លួនតែងតែសួររកភរិយាដូច្នេះ។

« លោកប្ដី » ថេយ៉ុង ស្រែកហៅស្វាមីរបស់ខ្លួនទាំងញញឹមនាំឪ្យបុរសជាស្វាមីបានឮដូច្នោះត្រូវងាកបែរទៅសម្លឹងមើលព្រមទាំងបោះជំហានដើរចូលទៅរក
រាងតូចជាភរិយា។

« អូនបានញាំបាយរួចហើយមែនទេ? » ជុងហ្គុក ស្រដីសួរភរិយាហើយលើកដៃអង្អែលគេក្បាលថ្នមៗ
ខណៈដែរអ្នកម្ខាងបានលត់ជង្គង់នៅលើសឡុងស្ទុះងើបមកឱប.កខ្លួនយ៉ាងណែន។

« នៅទេព្រោះអូនចាំញាំជាមួយបង..អង្គុយចុះសិនមកអូនមានរឿងចង់សួរលោកប្ដី » រាងតូចថាហើយ
ទាញដៃស្វាមីឪ្យអង្គុយចុះនៅលើសាឡុងក្បែរខ្លួន។

« រឿងអ្វី? » ជុងហ្គុក

« ថ្ងៃនេះលោកប្ដីធ្វើការយ៉ាងមិចដែរ? តើហត់ដែលទេ ?? » ថេយ៉ុង អង្គុយច្របាច់ដៃឪ្យស្វាមីថ្នមៗព្រម ទាំងពោលសួរទៅកាន់នាយតាមរបៀបកំពុងតែយក ចិត្តយកថ្លើមស្វាមី។

« ក៏តិចតួច » ជុងហ្គុក តបទាំងញញឹមស្រាលៗ ហើយងាកទៅសម្លឹងមើលព័ត៌មាននៅក្នុងទូរទស្សន៍ព្រមទាំងលើកដៃស្រាយក្រវាត់.កចេញផងដែរ។

ចំណែកឯរាងតូចជាភរិយាបានឃើញដូច្នេះយល់ថាថ្ងៃនេះស្វាមីនៅមានអារម្មណ៍ល្អ គិតថាជាឱកាសល្អ
ចង់សុំនាយទិញនាឡិកាថ្មីប៉ុន្តែចិត្តមួយទៀតគេមិនហ៊ានសុំនាយត្រូវអង្គុយគិតមួយស្របក់មុននឹងដាច់ ចិត្តពោលហៅស្វាមីជាមួយនឹងសំឡេងស្រទន់ថ្នមៗ

ប្រគល់បេះដូងឲ្យបង🧡 (ចប់)Where stories live. Discover now