ភាគទី8 : ការដោះដូរ..

2K 115 2
                                    

🔞Warning

*សូមទោសរាល់ពាក្យសម្ដីមិនសមរម្យ

ខណៈពេលល្ងាច ជុងហ្គុក បានត្រឡប់មកពីធ្វើការវិញ! ហើយញាំបាយជាមួយភរិយាដូចជាតាមទម្លាប់
បន្ទាប់ពីរួចរាល់ហើយទើបនាំគ្នាឡើងទៅបន្ទប់គេង
ដើម្បីងូតទឹកសម្អាតខ្លួនចេញព្រោះថ្ងៃនេះរាងក្រាស់
ក៏មិនបានចេញទៅឯណាទៀតទេ។

« លោកប្ដីហាស !! » បន្ទាប់ពីងូតទឹករួចហើយនោះ
ថេយ៉ុង ដើរកាន់កូនកន្សែងតម្រង់មករកស្វាមីកំពុង
អង្គុយនៅលើសាឡុងក្នុងបន្ទប់ព្រោះចង់ឪ្យអ្នកម្ខាង
ជូតសក់ឪ្យខ្លួន។

« ហុឹម? » ជុងហ្គុក ប្រញាប់ដកមាត់ចេញពីក្នុង
កំព្យូទ័រងាកទៅសម្លឹងមើលភរិយាព្រមទាំងញញឹម
ស្រាលៗដាក់គេផងដែរប៉ុន្តែរាងតូចបែរជាហុចកូន
កន្សែងឪ្យមកខ្លួនទៅវិញ។

« ជូតសក់ឪ្យអូនតិច » ថេយ៉ុង

« អង្គុយចុះមកចឹង..» រាងក្រាស់ទុកការងារនៅមួយឡែកសិនព្រមទាំងទះភ្លៅខ្លួនឯងថ្នមៗចង់ឲ្យភរិយាអង្គុយចុះដើម្បីខ្លួនជូតសក់ឲ្យគេ! ធ្វើឪ្យអ្នកម្ខាងត្រូវ
ញញឹមបានចិត្តមុននឹងដាក់ខ្លួនអង្គុយចុះនៅលើភ្លៅ
ស្វាមី។

« អរ! ពិតមែន កាលពីល្ងាចមិញនេះបងប្រុសរបស់លោកប្ដីបានមកទីនេះ » ថេយ៉ុង ទើបតែនឹកឃើញ
ដល់រឿងកាលពីល្ងាចទើបហាស្ដីប្រាប់ទៅកាន់ស្វាមី។

« គាត់មកទីនេះធ្វើអី? » ជុងហ្គុក

« អូនមិនដឹងដូចគ្នា គាត់គ្រាន់តែមកសួររកលោកប្ដី តែបានអូនប្រាប់ថាបងមិនទាន់ត្រឡប់មកពីធ្វើការវិញទេទើបគាត់ត្រឡប់ទៅវិញបាត់ទៅ ?? » ថេយ៉ុង

« គាត់តែអញ្ចឹងឯង កុំទៅខ្វល់ច្រើនអី » ជុងហ្គុក
អាចដឹងថាបងប្រុសមករកខ្លួនដោយសារមានរឿងអ្វីទើបធ្វើជានិយាយបង្វិលរឿងហើយអង្គុយជូតសក់ឲ្យភរិយាបន្តទៀត។

« តែលោកប្ដីហា៎..» ថេយ៉ុង ហៅស្វាមីរបៀបបង្អូសសំឡេងព្រមទាំងងាកបែរទៅសម្លឹងមុខនាយធ្វើភ្នែកម៉ក់ៗយ៉ាងគួរឲ្យអាណិត។

« យ៉ាងមិចទៀតហើយហុឹម? » នាយអាចមើលដឹងថាភរិយាកំពុងតែចង់បានអ្វីទៀតហើយព្រោះបើមិន
ដូច្នេះរូបគេនឹងមិនធ្វើរឹកពាម្ញិកម្ញក់តាមយកចិត្តខ្លួនអញ្ចឹងទេ។

ប្រគល់បេះដូងឲ្យបង🧡 (ចប់)Where stories live. Discover now