ភាគទី10 : នរណាជាអ្នកបញ្ជារឯងមក?

1.9K 99 2
                                    

ទម្រាំតែទិញរបស់របររួចនឹងនាំគ្នាទៅរកអ្វីញាំរួចរាល់ហើយនោះ..មេឃចាប់ផ្តើមងងឹតយប់បាត់ទៅហើយ! ថែមទាំងខណៈពេលកំពុងតាមនៅផ្លូវត្រឡប់ផ្ទះទៅ វិញរាងតូចច្រឡឹងក៏បានគេងលក់បាត់ទៅហើយដែរ។

« ចៅហ្វាយ..» កាងវ៉ូ សម្លឹងមើលទៅក្នុងកញ្ចក់ ឡានបានឃើញអ្វីប្លែកទើបប្រញាប់ស្រដីពោលហៅចៅហ្វាយរបស់ខ្លួន។

« ហុឹម? » ជុងហ្គុក ងាកទៅសម្លឹងមុខជំនិតរបស់ខ្លួនស្របពេលដៃទាំងគូរកំពុងតែឱបក្រសោបភរិយាដែលគេងលង់លក់លេងដឹងខ្យល់អ្វីនោះ។

« មានមនុស្សកំពុងតាមពួកយើង » គ្រាន់តែបានឮ ដូច្នេះភ្លាមនោះ ជុងហ្គុក ប្រញាប់ងាកបែរទៅក្រោយ
ស្រាប់តែបានឃើញម៉ូតូធំមួយគ្រឿងកំពុងបើកដេញតាមឡានរបស់ខ្លួនពិតមែន។

« ពួកវាជាអ្នកណា? » ជុងហ្គុក

« ខ្ញុំក៏មិនច្បាស់ដែលចៅហ្វាយ » កាងវ៉ូ

« ឯងប្រាកដជាដឹងហើយមែនទេថាគួរធ្វើយ៉ាងមិច? » ជុងហ្គុក ពោលប្រាប់នាយជាជំនិតដោយមានទឹក
រាប់ស្មើរទាំងដែលក្នុងចិត្តខឹងសម្បារខ្លាំងណាស់ទៅហើយប៉ុន្តែដោយសារភរិយាកំពុងតែនៅជាមួយទើប
នាយមិនអាចធ្វើអ្វីបាន។

« ខ្ញុំយល់ហើយទាន៎ » កាងវ៉ូ បានដឹងពីទួនាទី
របស់ខ្លួនទើបប្រញាប់យកទូរស័ព្ទចុចផ្ញើរសារទៅ កាន់នរណាម្នាក់! ចំណែកឯម៉ូតូធំមួយគ្រឿងនោះនៅតែបន្តបើកដេញតាមមិនឈប់។

« ហុឹម...មានរឿងអ្វីមែនទេ ?? » ដោយសារតែបាន ឮសំឡេងដូចជាមានមនុស្សកំពុងនិយាយជជែកគ្នា
ទើបរាងតូចច្រឡឹងព្យាយាមបើកភ្នែកស្រដីសួរស្វាមីដោយការមមីមមើ។

« គ្មានអ្វីទេ! អូនគេងបន្តទៅ បន្តិចទៀតជិតដល់ផ្ទះ ហើយ » ជុងហ្គុក ហាស្ដីប្រាប់ហើយឈ្ងោកមុខថើប
ថ្ងាសភរិយាមួយខ្សឺតព្រមទាំងអង្អែលក្បាលគេថ្នមៗ
ប្រៀបបីដូចជាបំពេរចង់ឲ្យរូបគេគេងវិញទើបរាងតូច
បិទភ្នែកសង្ងំគេងបន្តទៀតព្រោះកំពុងតែងងួយគេង
ស្រាប់ផង។

« ពួកគេឈប់ដេញតាមពួកយើងហើយចៅហ្វាយ
» កាងវ៉ូ ប្រាប់ទៅកាន់នាយជាចៅហ្វាយខណៈពេលក្រឡេកភ្នែកមើលទៅក្នុងកញ្ចក់ឡានឃើញថាម៉ូតូធំមួយគ្រឿងនោះមិនបានបើកដេញតាមពួកគេទៀត។

ប្រគល់បេះដូងឲ្យបង🧡 (ចប់)Where stories live. Discover now