ភាគទី6 : ទោះត្រូវដោះដូរដោយជីវិត ខ្ញុំក៏មិនព្រមឪ្យថេយ៍ត្រូវកើតអ្វី..

2.5K 133 1
                                    

ខណៈពេលបានឮអ្នកម្ខាងហៅខ្លួនដូច្នោះ ថេយ៉ុង
បានត្រឹមតែងាយសម្លឹងមើលទៅកាន់រូបគេដោយ
ការងឿងឆ្ងល់! ព្រោះគេមានត្រកូលដូចទៅនឹងស្វាមី
របស់ខ្លួនតែហេតុអ្វីបានជាបុរសម្នាក់នេះហៅឈ្មោះខ្លួនថាជា គីម ថេយ៉ុង ទៅវិញអញ្ចឹង ??។

« ឈ្មោះយើង ចន ថេយ៉ុង មិនមែនជា គីម ថេយ៉ុង នោះទេ..យល់ ?? » រាងតូចច្រឡឹងស្ទុះងើបឈរវិញ
ឈរច្រត់ចង្កេះស្រដីប្រាប់ទៅកាន់អ្នកម្ខាងចង់ឪ្យគេ
ដឹងថាខ្លួនឈ្មោះ ចន ថេយ៉ុង មិនមែន គីម ថេយ៉ុង
នោះទេ។

« ថេយ៉ុង អូន..ជាអូនពិតមែនបងនឹកអូនណាស់ដឹងទេ? » បុរសប្លែកមុខម្នាក់នោះថាហើយប្រញាប់
នោះទាញរាងតូចឱបយ៉ាងណែនបីដូចជានឹកនារូប គេខ្លាំងណាស់ចឹង។

រយៈពេលកន្លងមកគេព្យាយាមតាមរកក្មេងម្នាក់នេះ
ស្ទើរឆ្គួតទៅហើយ..នៅពេលបានដឹងថាគេកំពុងរស់ នៅជាមួយនឹង ជុងហ្គុក រូបគេតែងតែឪ្យមនុស្សតាមស៊ើបដើម្បីបានចូលមកក្បែរក្មេងម្នាក់នេះក៏ប៉ុន្តែបែរ ជាមិនដែលមានឱកាសសោះ? ខណៈថ្ងៃនេះមនុស្ស របស់ខ្លួនបានខលប្រាប់ថា ជុងហ្គុក បាននាំ ថេយ៉ុង ចេញមកខាងក្រៅហើយមកទីនេះដូច្នោះហើយទើបគេត្រូវមកទាំងប្រញាប់ប្រញាល់! ប៉ុន្តែពេលមកដល់រូបគេរវល់តែនិយាយទូរស័ព្ទជាមួយនឹងមនុស្សរបស់ខ្លួនធ្វើឪ្យគេមិនប្រយ័ត្ន ជ្រុលដើរទៅបុកមនុស្សម្នាក់ ប៉ុន្តែមិនគិតសោះថាអ្នកដែលខ្លួនបានដើរបុកនោះគឺ ជាក្មេងម្នាក់ដែលខ្លួនកំពុងតាមរក។

« ឈប់ៗ..តើអាលោកឯងជាអ្នកណា ?? » ថេយ៉ុង ព្យាយាមរុញច្រានបុរសម្នាក់នោះចេញចង់ឪ្យគេនៅឆ្ងាយពីខ្លួនព្រមទាំងនិយាយសួរដោយការងឿងឆ្ងល់មិនយល់ថាគេម្នាក់នេះជាអ្នកណាឪ្យប្រាកដហេតុអ្វី គេនិយាយស្ដីប្លែកៗខ្លាំងម្ល៉េះ ??។

« បងជា ជេឌិន នោះអី? ដែលជាត្រូវគូរដណ្ដឹ..»

« លេងគេភ្លាម !! » មិនទាន់នឹងបាននិយាយរៀប រាប់ចប់ផងនោះសំឡេងមាំបានស្រដីកាត់ហើយដើរ
ចូលមករុញច្រានឪ្យគេនៅឆ្ងាយពីភរិយារបស់ខ្លួន។

« ជុងហ្គុក បងមើលអាម្នាក់នេះវាឱបអូនហ៎ »
គ្រាន់តែឃើញដូច្នេះ ថេយ៉ុង ប្រញាប់រត់ទៅពួននៅក្រោយខ្នងស្វាមីព្រមទាំងពោលប្រាប់នាយហើយលើកដៃចង្អុលទៅរកអ្នកម្ខាងដោយការភ័យខ្លាច។

ប្រគល់បេះដូងឲ្យបង🧡 (ចប់)Where stories live. Discover now