ភាគទី26 : គឺជាគេ..គេម្នាក់នោះគឺជាអ្នកបញ្ជារឪ្យមនុស្សមកសម្លាប់ឪពុកម្ដាយរបស់ឯង

1.4K 47 0
                                    

// ថ្ងៃថ្មី //

សព្វដងរៀងរាល់ពេលព្រឹកព្រលឹមរាងក្រាស់តែងតែក្រោកភ្ញាក់ពីដំណេកដើម្បីរៀបចំខ្លួនចេញទៅធ្វើការ
ប៉ុន្តែនូវថ្ងៃនេះហាក់មានការចម្លែកព្រោះតែពេលនេះម៉ោង8ទៅហើយតែនៅមិនទាន់បានឃើញ ជុងហ្គុក
ចេញពីបន្ទប់ចុះមកខាងក្រោមនៅឡើយនាំឪ្យនាយ
ជំនិតឃើញដូច្នោះត្រូវឡើងទៅមើលព្រោះខ្លាចក្រែង
ថាចៅហ្វាយរបស់ខ្លួនកើតអ្វីអ៊ីចឹង។

*តុក តុក !!!

« ចៅហ្វាយ តើចៅហ្វាយភ្ញាក់ពីគេងឬនៅ? » កាងវ៉ូ គោះទ្វារបន្ទប់របស់ចៅហ្វាយនាយហើយបានស្រែក
ពោលសួរទៅកាន់នាយបន្ថែមទៀតក៏ប៉ុន្តែហាក់គ្មាន
សំឡេងឆ្លើយតបមកវិញសោះឡើយ។

*តុក តុក !!!

« ចៅហ្វាយ ចៅហ្វាយបានឮខ្ញុំហៅដែលទេទាន៎ ?? » ខណៈពេលឃើញស្ងាត់? ទើបនាយជំនិតគោះទ្វារ ស្រែកសួរម្ដងទៀត ព្រោះខ្លាចក្រែងថាដោយសារ តែចៅហ្វាយរបស់ខ្លួនរវល់តែទៅងូតទឹកសម្អាតខ្លួនទើបមិនបានឮគេហៅប៉ុន្តែមួយស្របក់ទៅហើយនៅ តែគ្មានឮសំឡេងអ្នកម្ខាងឆ្លើយតបមកវិញដដែល ??

« ម្ដេចទើបនៅតែគ្មានសំឡេងឆ្លើយតបមកវិញចឹង? ឬមួយចៅហ្វាយកើតអ្វីទេដឹង? » គ្រាន់តែគិតឃើញ
ដល់ចំណុចនេះភ្លាម កាងវ៉ូ ក៏ប្រញាប់សម្រុករុញទ្វារចូលទៅខាងក្នុងបន្ទប់របស់ចៅហ្វាយហើយវាពិតជា
សំណាងខ្លាំងណាស់ដែលទ្វារមិនបានជាប់សោទើប
កាងវ៉ូ អាចចូលទៅខាងក្នុងបន្ទប់បានយ៉ាងងាយ..។

*ក្រាក !!!

« ចៅហ្វាយ..» កាងវ៉ូ បានបើកទ្វារចូលមកខាងក្នុងបន្ទប់ហើយស្រដីហៅចៅហ្វាយរបស់ខ្លួនថ្នមៗព្រោះ
ខ្លាចក្រែងថារូបនាយនៅមិនទាន់ភ្ញាក់ពីដំណេកពិត មែនធ្វើឪ្យរំខានការគេងរបស់នាយ។

« ចៅហ្វាយ ចៅហ្វាយ! » កាងវ៉ូ ត្រូវប្រញាប់រត់ចូល ទៅរកចៅហ្វាយរបស់ខ្លួនដោយការភ័យស្លន់ស្លោជា
ខ្លាំងខណៈពេលដែរឃើញចៅហ្វាយនាយកំពុងដេកសន្លប់ស្ដូកស្ដឹងលើនៅគ្រែដោយមានថ្នាំងងួយគេងធ្លាក់យ៉ាងរប៉ាត់រប៉ាយនៅក្បែរខ្លួនរបស់នាយផងដែរ

« នេះមានរឿងអ្វីនិង? តើមានអ្នកណានៅខាងក្រៅ
ទេឆាប់ហៅគ្រូពេទ្យមកឪ្យលឿនមក!! » នាយជំនិត
លើកត្រដររាងកាយចៅហ្វាយឡើងហើយស្រែក ហៅប្រាប់ឪ្យអ្នកនៅខាងក្រោមប្រញាប់ខលហៅគ្រូពេទ្យឪ្យមកទីនេះ។

ប្រគល់បេះដូងឲ្យបង🧡 (ចប់)Where stories live. Discover now