ភាគទី19 : ដឹងទេ? បងធ្វើឪ្យអូនឆ្អែតចិត្តខ្លាំងណាស់ជុង

1.5K 48 0
                                    

// ថ្ងៃថ្មី //

ចាប់តាំងពីភ្ញាក់ពីគេងមក ថេយ៉ុង នៅតែនិយាយជា មួយស្វាមីរៀបចំខ្លួនឪ្យនាយចេញទៅធ្វើការដូចតាម
តាមធម្មតាធ្វើដូចជាគ្មានរឿងអ្វីទាំងដែរការពិតរូបគេ
ត្រូវដេកតឹងទ្រូងសង្ងំលួចយំខ្សឹកខ្សួលម្នាក់ឯងតាំង
ពីយប់មកម្ល៉េះក៏ប៉ុន្តែស្វាមីមិនបានចាប់អារម្មណ៍មិន
បានដឹងរឿងនោះទេ។

« បងទៅធ្វើការហើយ..នៅផ្ទះហាមរត់លេងដូចកូន ក្មេងផ្ដេសផ្ដាសឮទេ? ប្រយ័ត្នមានគ្រោះថ្នាក់ហើយ ពេលបងត្រឡប់មកពីធ្វើការវិញអូនក៏មិនរួចខ្លួនដូចគ្នា » មុនពេលចេញទៅធ្វើការរាងក្រាស់បានពោល ប្រាប់ផ្ដែផ្ដាំទៅកាន់រាងតូចជាភរិយាដែលជូនដំណើរខ្លួនមកដល់មាត់ទ្វារ។

« ដឹងហើយលោកប្ដី » ថេយ៉ុង ធ្វើជាសើចស្ងេញ យ៉ាងគួរឪ្យស្រលាញ់ដាក់ស្វាមីទើបរាងក្រាស់ឱនមុខថើបថ្ពាល់ភរិយាមួយខ្សឺតមុននឹងចូលទៅក្នុងឡាន។

ខណៈដែរឡាន ជុងហ្គុក បើកចេញទៅហើយនោះឡានមួយគ្រឿងទៀតក៏បានបើកមកឈប់នៅក្បែរ
ថេយ៉ុង ទើបរាងតូចប្រញាប់ប្រញាល់ចូលទៅក្នុងឡានយ៉ាងលឿន។

« ឆាប់ចេញឡានទៅ » ថេយ៉ុង បានពោលប្រាប់ទៅ កាន់បុរសវ័យកណ្ដាលដែលជាអ្នកបើកឡានដោយ មានទឹកមុខកាច។

ព្រោះមុននេះរាងតូចបានចុះមកខាងក្រោមមុនស្វាមីទើបប្រាប់ឪ្យអ្នកបើកឡានទៅត្រៀមឡានទុកមួយ ទៀតសម្រាប់ជូនគេចេញទៅខាងក្រៅហើយបាន និយាយគម្រាមមិនឪ្យគេប្រាប់រឿងនេះទៅស្វាមីទៀតផង។

« ប៉ុន្តែអ្នកប្រុសតូច..»

« មុននេះនាយបាននិយាយរួចហើយមិនចឹងថាហ្នឹង
ជួយយើង? យើងមិនបានគិតចង់ធ្វើអ្វីទេយើងគ្រាន់
តែចង់ឪ្យប្រាកដចិត្តថាគាត់មិនបានកុហកយើងពិត មែនតែប៉ុណ្ណោះ » ថេយ៉ុង និយាយទាំងរលីងរលោង
ប៉ុន្តែរូបគេប្រញាប់លើកដៃគ្រវាស់ទឹកភ្នែកដែលរៀប ហ្នឹងហូរចេញពីលើថ្ពាល់យ៉ាងលឿនឪ្យអ្នកម្ខាងបាន
ឃើញដូច្នេះហាក់យល់ពីចិត្តរបស់គេនាពេលនេះ..។

« ខ្ញុំព្រមជូនអ្នកប្រុសតូចទៅក៏បាន អ្នកប្រុសប្រាប់ផ្លូវខ្ញុំមក » អ្នកបើកឡានប្រាប់ហើយទើបបើកឡានចេញទៅ។

ប្រគល់បេះដូងឲ្យបង🧡 (ចប់)Where stories live. Discover now