ភាគទី33 : អូនសូមទោសជុង..អូន

2.2K 65 0
                                    

បន្ទាប់ពីចាប់ចែងរឿងរ៉ាវគ្រប់យ៉ាង..រួចរាល់ចប់សព្វ គ្រប់អស់ហើយទើប យ៉ុងហ្គី មកមន្ទីរពេទ្យមកមើលប្អូនប្រុសនឹងប្អូនថ្លៃរបស់ខ្លួនចង់ដឹងថាពេលនេះពួក គេទាំងពីរយ៉ាងមិចទៅហើយ? ចំណែកឯ ណាមជុន វិញគ្រាន់តែបានដឹងដំណឹងឮភ្លាមត្រូវមកមន្ទីរពេទ្យ
ទាំងប្រញាប់ប្រញាប់។

« យ៉ុងហ្គី តើជុងហ្គុកនិងប្រពន្ធរបស់គេយ៉ាងមិចទៅហើយ ?? » ណាមជុន ដើរចូលមកខាងក្នុងមន្ទីរ ពេទ្យយ៉ាងញាប់ជើងហើយពោលសួរទៅកាន់អ្នកជាមិត្តដោយការចង់ដឹង។

« ថេយ៉ុង មិនបានកើតអ្វីខ្លាំងទេគេគ្រាន់តែរៀងចុះ ខ្សាយហើយនឹងមានរបួសបន្តិចបន្តួចប៉ុណ្ណោះទើបពេលនេះកំពុងសម្រាកនៅក្នុងបន្ទប់ដែលគ្រូពេទ្យបានរៀបចំឲ្យ » យ៉ុងហ្គី

« ចុះជុងហ្គុក? កាងវ៉ូ បានខលទៅប្រាប់យើងថាគេត្រូវកាំភ្លើង? » ណាមជុន ងាកសម្លឹងមើលទៅជំនិតប្អូនប្រុសដែលឈរផ្អែកខ្នងនឹងជញ្ចាំងនៅក្បែរនោះដោយមានទឹកមុខមិនស្រស់ចង់យំបន្តិចអីបន្តិច..។

« ពិតមែនហើយ គេបានត្រូវគ្រាប់កាំភ្លើងពីគ្រាប់នៅ
ខាងក្រោយខ្នងពេលនេះកំពុងនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ប៉ុន្តែគ្រូពេទ្យចូលទៅយូរហើយក៏នៅមិនទាន់ឃើញចេញមកវិញទៀត? » យ៉ុងហ្គី និយាយហើយដកដង្ហើមធំ ព្រោះពេលនេះក្នុងចិត្តកំពុងតែមានការ
ព្រួយបារម្ភពីប្អូនប្រុសខ្លាំងដូចគ្នាដោយសារអ្នកម្ខាង
ត្រូវគ្រាប់កាំភ្លើងដល់ទៅពីរគ្រាប់។

« ជុងហ្គុក គេរឹងមាំថ្នាក់និង គេប្រាកដជាមិនអីទេ » ណាមជុន ដាក់ខ្លួនអង្គុយក្បែរអ្នកជាមិត្តហើយលើក
ដៃប៉ះខ្នងគេថើរៗ..ដូចជាកុំឲ្យគេគិតច្រើនទាំងដែលការពិតគេកំពុងតែព្រួយបារម្ភពីប្អូនប្រុសខ្លាំងដូចគ្នា

« ហឹមម..យើងក៏សង្ឃឹមថាបែបនោះ » យ៉ុងហ្គី
ស្រដីតបទាំងអង្គុយច្រត់ដៃចូលគ្នាដកដង្ហើមធំតឹង
ទ្រូងស្ទើរប្រេះ! ហើយពួកគេក៏ត្រូវនៅអង្គុយរង់ចាំរហូតទាល់តែគ្រូពេទ្យបើកទ្វារចេញមកពីក្នុងបន្ទប់ សង្រោ្គះបន្ទាន់ទើបប្រញាប់នាំគ្នាស្ទុញងើបទៅសួរ នាំ។

ប្រគល់បេះដូងឲ្យបង🧡 (ចប់)Where stories live. Discover now