ភាគទី31 : គេកំពុងតែស្ថិតនៅក្នុងគ្រោះថ្នាក់?

1.4K 52 0
                                    

// វិមានគីម //

ពេលត្រឡប់មកដល់ផ្ទះវិញអ្នកបម្រើប្រាប់ថាម្ដាយ មីងបានចេញទៅខាងក្រៅបាត់ហើយព្រោះមានការ
ទើបរាងតូចត្រូវអង្គុយរងចាំនៅឯខាងក្នុងបន្ទប់ទទួល ភ្ញៀវ! ប្រហែលមួយម៉ោងក្រោយទើបឃើញម្ដាយមីង នឹងស្វាមីត្រឡប់មកផ្ទះវិញ។

« ថេយ៉ុង? នេះឯងត្រឡប់មកផ្ទះវិញហើយឬ ?? »
អ្នកជាម្ដាយមីងហាក់មានការភ្ញាក់ផ្អើលខ្លាំងណាស់ខណៈពេលឃើញក្មួយប្រុសអង្គុយនៅក្នុងបន្ទប់ទទួល
ភ្ញៀវសម្លឹងមើលមកខ្លួនដូច្នេះ ថែមទាំងពេលខ្លួនដើរ ចូលមកគ្មាននរណានិយាយប្រាប់ខ្លួនជាមុនទៀតថ្នាក់គាត់រៀបរឹកពាស្ទើរតែមិនទាន់ទៅហើយ។

« ប្រសិនបើខ្ញុំមិនមកអ្នកមីងគិតស្មានថាអាចឃើញ
ខ្ញុំនៅទីនេះមែនទេ ?? » ថេយ៉ុង ស្ទុះក្រោកងើបឈរ
ហើយពោលសួរទៅម្ដាយមីងវិញដោយស្នាមញញឹម
ធ្វើឲ្យអ្នកម្ខាងបានឃើញអ៊ីចឹងត្រូវមានការងឿងឆ្ងល់
កាន់តែខ្លាំង។

« មីងគ្រាន់តែឆ្ងល់នឹងណា? ព្រោះសុខៗឯងស្រាប់ តែមកទីនេះដោយបានមិនប្រាប់ជាមុនបែបនេះចឹង
» អ្នកស្រី ហ្វីយ៉ា

« ខ្ញុំគ្រាន់តែចង់ធ្វើឲ្យអ្នកមីងភ្ញាក់ផ្អើលហ្នឹងណា៎ »
ថេយ៉ុង ដើរមកឈរនៅក្បែរម្ដាយមីងនិយាយទាំងមានស្នាមញញឹមលើផ្ទៃមុខមិនរលុបប្រៀបដូចមានអ្វីម្យ៉ាងនៅខាងក្នុងចិត្តដែលម្ដាយមីងគិតនឹកស្មានមិនដល់។

« ហុឹម? »

« តែថាអ្នកមីងនឹងលោកពូទើបតែមកពីណាឬ ?? »
ថេយ៉ុង ជ្រើសរើសមិនទាន់សួរនាំអ្វីនៅឡើយហើយធ្វើជាសួរបង្វិលទៅរឿងផ្សេងសិន។

« មីងទើបតែមកពីចូលរួមបុណ្យសពរបស់ ជេឌីន
ឯងដឹងទេ គេពិតជាគួរឲ្យអាណិតខ្លាំងណាស់គេត្រូវនរណាមិនដឹងសម្លាប់យ៉ាងព្រៃផ្សៃ? » អ្នកស្រីហ្វីយ៉ា
ធ្វើជានិយាយដោយសារតែចង់ឲ្យក្មួយប្រុសមានការ សង្ស័យទៅលើ ជុងហ្គុក គិតនាយជាអ្នកធ្វើដើម្បីឲ្យគេស្អប់នាយម្នាក់នោះកាន់តែខ្លាំង។

« ចឹងឬ? » ពេលបានម្ដាយមីងនិយាយប្រាប់ដូច្នោះ
រាងតូចហាក់បីជាគ្មានការអាណិតអាសូរដល់ ជេឌិន
សូម្បីតែបន្តិចសោះដោយសារគេជាអ្នកសម្លាប់ម្ដាយរបស់ស្វាមីខ្លួន អញ្ចឹងហើយមនុស្សដូចជាគេសមតែ ទទួលបានដូចនេះ។

ប្រគល់បេះដូងឲ្យបង🧡 (ចប់)Where stories live. Discover now