ភាគទី34 : ក្រែងថាមិនហួងហែងមិនប្រច័ណ្ឌគាត់ហី?

2.3K 61 0
                                    

// Next Day //

រយៈពេលជាច្រើនថ្ងៃ បានកន្លងផុតទៅហើយក៏ប៉ុន្តែ ជុងហ្គុក មិនទាន់ភ្ញាក់ដឹងខ្លួនវិញនៅឡើយទេនាំឲ្យ
រាងតូចជាភរិយាបានឃើញដូច្នេះមានការព្រួយបារម្ភ
ពីស្វាមីកាន់តែខ្លាំងថ្នាក់មិនហ៊ានទៅណាឆ្ងាយទាល់
តែសោះ..តែងតែនៅក្បែរអានសៀវភៅឲ្យស្វាមីស្ដាប់ជូតខ្លួនឲ្យនាយមើលថែគ្រប់សព្វបែបយ៉ាងទាំងមិនរអ៊ូរទាំឬធុញទ្រាន់សូម្បីតែបន្តិច។

« នេះក៏ច្រើនថ្ងៃហើយណា៎តើពេលណាទើបបងដឹង ខ្លួនវិញ? » បន្ទាប់ពីជូតខ្លួនឲ្យស្វាមីរួចហើយរាងតូច
បានចាប់ដៃនាយយកមកផ្អឹបលើថ្ពាល់ព្រមទាំងបែរ
ងាកទៅសម្លឹងមើលស្វាមីហើយស្រដីថាតិចៗដោយ
ការរលីងរលោងរកយំ។

« ទោះបងខឹងអូនស្អប់អូនក៏មិនគួរគេងយូរបែបនេះដែរដឹងថាអូននឹកបងខ្លាំងប៉ុណ្ណាទេមនុស្សឆ្គួត ?? »
កាលណាកាន់តែនិយាយកាន់តែនឹកកាន់តែឈឺថ្នាក់
ទឹកភ្នែកហូរស្រក់ចុះលើដៃស្វាមីម៉ាត់ៗដោយសារជា ច្រើនថ្ងៃទៅហើយ ដែលខ្លួនមិនបានឮសំឡេងស្វាមីនិយាយអ្វីមកកាន់ខ្លួនទាល់តែសោះ។

« អូនសង្ឃឹម..អូនសង្ឃឹមថាពេលបងភ្ញាក់ដឹងខ្លួនវិញបងហ្នឹងមិនខឹងស្អប់អូនថ្នាក់មិនចង់ឃើញអូន?
អូនចង់នៅក្បែរបងណា៎សូមបងកុំដេញអូនឲ្យចេញ ពីបងអី » នេះគឺជាអ្វីដែលគេកំពុងគិតនៅដិតជាប់ក្នុងខួរក្បាលរបស់ខ្លួនហើយក៏ជាអ្វីដែលធ្វើឲ្យរូបគេមានការភ័យខ្លាចខ្លាំងបំផុតដូចគ្នា។

ព្រោះនៅចាំបានច្បាស់ ដឹងថាខ្លួនធ្លាប់បានធ្វើអ្វីដាក់ស្វាមីខ្លះ? ដូច្នេះហើយធ្វើឲ្យគេមានអារម្មណ៍រអៀស ចិត្តភ័យខ្លាចថាពេលស្វាមីភ្ញាក់ដឹងខ្លួនវិញនាយនឹង
ខឹងស្អប់ខ្លួនហើយក៏ស្អប់ខ្លួនឯងខ្លាំងដូចគ្នាដែលជាមនុស្សល្ងង់ត្រចៀក.សឆាប់ជឿរឿងដែលមិនពិតធ្វើ ឲ្យគ្រប់យ៉ាងក្លាយជារញ៉េរញ៉ៃ! គ្រប់គ្នាដែលនៅក្បែរខ្លួនគេក៏ត្រូវលំបាកទៅតាមដោយសារតែគេម្នាក់គត់ទើបប្ដីរបស់គេត្រូវធ្លាក់ក្នុងសភាពដុមដានស្ទើរស្លាប់
ស្ទើររស់បែបនេះ។

« ប៉ុន្តែយ៉ាងណាអូនហ្នឹងមិនព្រមចុះចាញ់ងាយៗទេអូនហ្នឹងព្យាយាមធ្វើគ្រប់យ៉ាងដើម្បីឲ្យបងព្រមលើក ទោសឲ្យអូន » ដោយសារតែមិនចង់គិតអ្វីដែលមិន ល្អដែលវានៅមិនទាន់កើតឡើងធ្វើឲ្យខ្លួនឯងកាន់តែ
ត្រូវឈឺចាប់ទើបរាងតូចព្យាយាមនិយាយបន្លប់ប្ដូរជា
លើកទឹកចិត្តខ្លួនឯងវិញ! ព្រោះមិនថាពេលខាងមុខ មានរឿងអ្វីកើតឡើងខ្លះទេយ៉ាងណាគេក៏មិនត្រូវចុះ ចាញ់ដោយងាយៗដែរ។

ប្រគល់បេះដូងឲ្យបង🧡 (ចប់)Where stories live. Discover now