ភាគទី4 : ពួកយើងកំពុងរស់នៅក្នុងសង្គមគ្រប់គ្រងទៅដោយអំណាច

2.8K 154 2
                                    

// ព្រឹកថ្ងីថ្មី //

ព្រឹកព្រលឹមស្រាងៗអ្នកបម្រើគ្រប់គ្នាបានចេញមកធ្វើការងាររបស់ពួកគេដូចជាតាមទម្លាប់ប្រញាប់នាំ គ្នាជួយធ្វើអាហារទុកសម្រាប់ឪ្យចៅហ្វាយរបស់ខ្លួន
ស្រស់ស្រូបមុនពេលរូបនាយចេញទៅធ្វើការ។

« លោកប្ដីភ្ញាក់ ភ្លឺហើយភ្ញាក់បានហើយ »
សំឡេងល្វើយៗស្រទន់គួរឪ្យចង់ស្ដាប់បាននិយាយ
ដាស់ស្វាមីឪ្យភ្ញាក់ពីដំណេក ធ្វើឲ្យអ្នកម្ខាងត្រូវភ្ញាក់
បម្រាស់ខ្លួនទាំងបង្ខំ។

« ហឹមម..» ជុងហ្គុក បើកភ្នែកសម្លឹងមើលភរិយារបស់ខ្លួនដែលកំពុងអង្គុយបត់ជើងកង្កែបធ្វើភ្នែក
ម៉ក់ៗសម្លឹងមើលមកខ្លួនយ៉ាងគួរឪ្យក្នាញ់នោះ..។

« ភ្ញាក់បានហើយ » ថេយ៉ុង

« ចុះបងភ្ញាក់ហើយតើស? » ជុងហ្គុក

« បើចឹងត្រូវជូនអូនទៅដើរលេង » ថេយ៉ុង

« ភ្ញាក់មិនទាន់បានស្រួលបួលផងចង់ឪ្យជូនទៅដើរលេង? » ជុងហ្គុក

« ក្រែងកាលពីល្ងាចមិញបងជាអ្នកប្រាប់ដោយ
ខ្លួនឯងមិនអ៊ីចឹង? ថាថ្ងៃនេះជូនអូនទៅដើរលេង »
ថេយ៉ុង

" ចឹងចាំច្បាស់ណាស់អញ " ជុងហ្គុក លួចគិតក្នុង ចិត្តដោយការហួសចិត្តមិនគិតថាភរិយាខ្លួនចាំច្បាស់
ថ្នាក់នេះ! ព្រឹកមិនទាន់ស្រួលបួលផងចង់ឲ្យខ្លួនជូន គេទៅដើរលេងហើយឬ ??។

« ធ្វើមុខបែបនេះកុំប្រាប់ថាបងមិនចាំឪ្យសោះណា៎?
» កាលបើបានឃើញស្វាមីខ្លួនដេកធ្វើមុខងឿងឆ្ងល់ដូច្នេះរាងតូចទើបស្រដីទាំងរកយំព្រោះខ្លាចក្រែងថា
ស្វាមីមិនចាំពាក្យសម្ដីដែលបាននិយាយសន្យាកាល ពីល្ងាច។

« ទេបងចាំ ប៉ុន្តែបងគ្រាន់តែឆ្ងល់ថាព្រឹកមិន
ទាន់ស្រួលបួលផងអូនចង់ឪ្យបងជូនទៅដើរលេងតើមានកន្លែងណាឪ្យអូនលេងនោះ? » ជុងហ្គុក

« អូនគ្រាន់តែនិយាយប្រាប់ ព្រោះខ្លាចបងភ្លេចនោះអី ?? » ថេយ៉ុង

« បងមិនភ្លេចនោះទេប្រពន្ធសម្លាញ់ » ជុងហ្គុក

« តែថាកែមមាត់របស់បងទៅត្រូវនិងអ្វីមកហេតុអ្វី ទើបវាឡើងជាំបែកចេញឈាមបែបនេះអញ្ចឹង ?? » ថេយ៉ុង ស្រដីសួរហើយខិតចូលទៅអង្គុយក្បែរស្វាមីព្រមទាំងលើកដៃលើប៉ះកែមមាត់របស់នាយថ្នមៗដោយក្ដីព្រួយបារម្ភ។

ប្រគល់បេះដូងឲ្យបង🧡 (ចប់)Where stories live. Discover now