ភាគទី28 : បងមិនសួរអូនទេឬថាហេតុអីទើបអូនព្រមត្រឡប់មកទីនេះវិញ ??

1.5K 48 0
                                    

អ្វីគ្រប់យ៉ាងបានកើតឡើងយ៉ាងឆាប់រហ័សខ្លាំងពេកថ្នាក់ធ្វើឪ្យរាងក្រាស់ ជុងហ្គុក ត្រៀមខ្លួនមិនចង់ទាន់
ហាក់មានការភាំងភ្ញាក់ផ្អើលនៅឡើយព្រមទាំងលួច ងឿងឆ្ងល់ក្នុងចិត្ត មិនយល់ថាមានរឿងអ្វីកើតឡើង
ចំពោះភរិយារបស់ខ្លួន។

« ហុឹកៗជុង..ជួយអូនផង » ថេយ៉ុង ស្រែកយំដង្ហក់
ប្រៀបដូចជាកំពុងមានរឿងអ្វីម្យ៉ាងចង់ឪ្យនាយស្វាមី
ជួយទើបរាងក្រាស់ប្រញាប់ភ្ញាក់ពីការភ្លឹកហើយចាប់ទាញកាយភរិយាឪ្យឃ្លាតចេញបន្តិចដើម្បីសួរនាំគេ។

« អូនមានរឿងអ្វី? ហេតុអីអូនយំបែបនេះតើនរណា ធ្វើអ្វីអូនមែនទេ ?? » ជុងហ្គុក ចោទសំនួរសួរភរិយាជាមួយសំឡេងផ្អែមស្រទន់មុននឹងលើកដៃក្រសោបមុខគេឲ្យហើយសម្លឹងមើលមកខ្លួនផងដែរ។

« ពួក..ពួកគេបានធ្វើបាបអូន » ថេយ៉ុង

« ហ្អាក? តើជានរណា ?? »

« ពួកគេទាំងនោះ ពួកគេបានធ្វើបាបអូនស្ដីបន្ទោសអូនពួកគេមិនបានល្អជាមួយអូនដូចបងទេហុឹកៗ! »
ថេយ៉ុង រៀបរាប់ប្រាប់ស្វាមីហើយឈរឈ្ងោកមុខចុះ
សម្រក់ទឹកភ្នែកទឹកសំបោរគួរឪ្យអាណិតថ្នាក់អាចធ្វើឪ្យបុរសជាស្វាមីបានឃើញបែបនេះត្រូវលួចឈឺទ្រូងខាងឆ្វេងខ្ទោកៗឡើងដូចគ្នា។

« តើអូនអាចមកទីនេះបានដោយរបៀបណា ?? » ជុងហ្គុក

« អូនបានលួចរត់ចេញមក ព្រោះតែអូនមិនចង់រស់ទីនោះទៀតទេ » កាលបើឮភរិយានិយាយប្រាប់ខ្លួនអញ្ចឹងធ្វើឪ្យរាងក្រាស់លួចគិតថាគេប្រហែលជាបាន ដឹងរឿងគ្រប់យ៉ាងអស់ទៅហើយទើបមិនព្រមសួរនាំអ្វីគេទៀត! ម្យ៉ាងវិញឃើញថាគេកំពុងតែយំខ្លាំងផងទើបទាញគេមកឱបសារជាថ្មីដើម្បីលួងលោមភរិយា

« មិនអីទេឈប់យំណា៎ អូនអាចចេញទីនោះមកបាន ដោយសុវត្ថិភាពបែបនេះល្អហើយ នឹងលេងមានរឿងអ្វីកើតឡើងចំពោះអូនទៀតដូចគ្នា » ជុងហ្គុក

« ចៅហ្វាយ..ជិតដល់ម៉ោងចូលប្រជុំហើយទាន៎ » កាងវ៉ូ ឈរនៅក្បែរនោះប្រញាប់ចូលទៅនិយាយកាត់ ប្រាប់ចៅហ្វាយរបស់ខ្លួនព្រោះនៅសល់ពេលតែកន្លះ ម៉ោងទៀតដល់ម៉ោងនាយចូលប្រជុំហើយ។

ប្រគល់បេះដូងឲ្យបង🧡 (ចប់)Where stories live. Discover now