ភាគទី11 : ដេញស្រីម្នាក់នោះចេញ បងហ៊ានធ្វើទេ?

2K 104 2
                                    

ក្នុងការិយាល័យទាំងមូលហាក់ប្រែជាស្ងៀមស្ងាត់
ខណៈដែរស្រីស្រស់ ហេលលី ត្រូវដួលទៅលើការ៉ូសារជាថ្មីបន្ទាប់ពីត្រូវភរិយាលោកប្រធានដើរចូលមកទះកាំភ្លៀងមួយដៃមុននេះ។

« ហុឹកៗ..លោកអង្គនាយកជួយខ្ញុំផង !! » ហេលលី
ធ្វើជាវាទៅក្បែរជើង ជុងហ្គុក ដើម្បីចង់ឲ្យនាយជួយខ្លួននាំឪ្យរាងតូចច្រឡឹងបានឃើញដូច្នេះស្ទុះដើរមក រុញច្រាននាងចេញមិនព្រមឪ្យនាងបានប៉ះស្វាមីខ្លួន
ជាដាច់ខាត។

« ឃ្លានណាស់មែនទេអាប្ដីគេរបស់គេនិង?
ឃ្លានខ្លាំងហ្ហេស ?? » ថេយ៉ុង ស្រែកគំហកសួរទៅ កាន់ស្រីស្រស់ដោយការខឹងសម្បាសឹងតែលើកដៃទះនាងបន្ថែមទៀតទៅហើយ។

« ឯង..ចៅហ្វាយតូចនិយាយអ្វី ខ្ញុំមិនបានធ្វើអីទេ »
ហេលលី រកភ្លាត់មាត់ហៅអ្នកម្ខាងថាឯងប៉ុន្តែខណៈ
ក្រឡេកភ្នែកឃើញ ជុងហ្គុក កំពុងឈរនៅក្បែរនោះទើបត្រូវប្រញាប់ផ្លាស់ប្ដូរប្រឡាប់ពាក្យសម្ដីវិញយ៉ាងលឿន។

« មិនបានធ្វើស្អី? ចុះកាលដែលនាងទៅអង្គុយលើ ភ្លៅប្ដីយើងនឹងតើវាយ៉ាងមិច? លើកមុនម្តងហើយឥឡូវម្ដងទៀត ពេលនេះយើងទ្រាំលេងបានហើយវើយ៎ » ថាហើយចប់រាងតូចស្រាប់តែស្ទុះចូលទៅទះអ្នកម្ខាងជាច្រើនដៃបន្ថែមទៀត! ព្រោះពេលនេះគេទ្រាំលេងបានពិតមែនហើយ។

« អ្ហាយ៎ លេងខ្ញុំ !! » ហេលលី ស្រែកឡើងដោយការឈឺចាប់កាលបើត្រូវអ្នកម្ខាងឡើងមកអង្គុយជិះពីលើខ្លួនហើយទះតបនាងមិនដកដៃ។

« ថេយ៍ប៉ុណ្ណឹងបានហើយ » ជុងហ្គុក ឃើញដូច្នេះត្រូវប្រញាប់ចូលទៅឃាត់ចាប់លើកភរិយាចេញព្រោះបើមិនអ៊ីចឹងភរិយារបស់ខ្លួនប្រាកដជាសម្លាប់ ហេលលី ពិតមែនជាមិនខាន។

៊« ឆាប់ងើបមក » កាងវ៉ូ យល់សាច់ការទើបចូល
ទៅគ្រា ហេលលី ឪ្យងើបឈរមុននឹងនាំនាងចេញ ទៅខាងក្រៅវិញ។

« ថេយ៍..» កាលបើឃើញពួកគេទាំងពីរចេញទៅបាត់ហើយនោះ ជុងហ្គុក ងាកទៅសម្លឹងមុខភរិយាដែលឈរនៅស្ងៀមជាមួយនឹងកែវភ្នែករលីងរលោង

« កាលពីព្រឹកឃើញថាចេញមកធ្វើការទាំងដែលមិនទាន់បានញាំអ្វីនៅឡើយ ទើប..យកអាហារមកឪ្យ » ថេយ៉ុង ចង្អុលទៅប្រអប់អាហារដែលនៅលើតុធ្វើការស្វាមីប៉ុន្តែគេមិនព្រមនិយាយស្ដីជាមួយនាយដោយប្រើពាក្យ “ អូន បង ” ដូចជារាល់ដង ??។

ប្រគល់បេះដូងឲ្យបង🧡 (ចប់)Where stories live. Discover now