ភាគទី7 : គេនៅមិនទាន់ស្លាប់ទេ?

2.1K 117 3
                                    

// 3ថ្ងៃក្រោយ //

ក្រោយបានដឹងថាមានមនុស្សកំពុងតែព្យាយាមគិតចង់ដណ្ដើមភរិយារបស់ខ្លួនទៅរាងក្រាស់កាន់តែមិនហ៊ានថ្វីប្រហែសឬបណ្ដោយឲ្យភរិយានៅតែម្នាក់ឯង
ចេះតែលួចគិតខ្លាចក្រែងថាអាចនឹងមាននរណាបន្លំខ្លួនចូលមកក្បែររូបគេហើយនិយាយរឿងអាថ៌កំបាំងរបស់ខ្លួនប្រាប់ឪ្យគេបានដឹង។

« អឺ..និយាយអ៊ីចឹងយើងមានរឿងចង់ឪ្យឯងទៅធ្វើបន្តិច? » ខណៈពេលនៅតាមផ្លូវធ្វើដំណើរចេញទៅធ្វើការរាងក្រាស់បានស្រដីប្រាប់ទៅកាន់ជំនិតរបស់
ខ្លួនហាក់បីជាមានរឿងអ្វីម្យ៉ាងចង់ឪ្យរូបគេទៅធ្វើ ??

« រឿងអ្វីឬចៅហ្វាយ ?? » កាងវ៉ូ សម្លឹងមើលនាយជាចៅហ្វាយតាមកញ្ចក់ឡានព្រមទាំងពោលសួរទៅនាយវិញ។

« កាលពីប៉ុន្មានថ្ងៃមុនដែលយើងបានជួបអាចង្រៃ
ជេឌិន គេនិយាយថាពីរនាក់ប្ដីប្រពន្ធនោះយំសោក បោកខ្លួនតាមរក ថេយ៉ុង រាល់ថ្ងៃ? ទើបយើងចង់ឪ្យឯងទៅស៊ើបមើលយើងចង់ដឹងថាវាជាការពិតមែនឬអាម្នាក់នោះគ្រាន់តែនិយាយកុហក? បើវាជាការពិតយើងរឹតតែចង់ដឹងថាពួកគេទាំងពីរតាមរកថេយ៍ធ្វើ អ្វី? ក្រែងពួកគេក៏ធ្លាប់មានគំនិតចង់សម្លាប់ ថេយ៉ុង មិនចឹង ?? » ជុងហ្គុក ស្រដីប្រាប់ទៅកាន់ជំនិតទាំង
កំពុងមានការងឿងឆ្ងល់នៅក្នុងចិត្តយ៉ាងខ្លាំងដូចគ្នា

ព្រោះនាយចាំបានថាពីរនាក់ប្ដីប្រពន្ធនោះធ្លាប់មាន
គំនិតចង់សម្លាប់ ថេយ៉ុង ម្ដងរួចទៅហើយប៉ុន្តែកាល
នោះនាយបានយកគេចេញពីកន្លែងនរកមួយនោះ
ទាន់ទើបភរិយាបានរួចផុតពីការស្លាប់ខណៈពេលឮ ជេឌិន និយាយបែបនោះវាធ្វើឪ្យនាយងឿងឆ្ងល់ចង់ដឹងថាពួកគេទាំងពីរកំពុងតែតាមរកភរិយារបស់ខ្លួនធ្វើអ្វី? វាគ្រាន់តែជាការសម្ដែងដើម្បីបន្លំភ្នែកមនុស្សគ្រប់គ្នាឬក៏ពួកគេតាមរក ថេយ៉ុង ដោយសារតែនៅមានគំនិតចង់សម្លាប់គេម្ដងទៀត ??។

« ប្រាកដជាបានចៅហ្វាយ! ចាំខ្ញុំទៅស៊ើបមើលឲ្យ ប្រហែលមិនដល់មួយសប្តាហ៍ទេប្រាកដជាបានដឹងរឿងហើយទាន៎ » កាងវ៉ូ ស្រដីតបទាំងញញឹមដាក់ចៅហ្វាយរបស់ខ្លួន។

« ហុឹម..» ជុងហ្គុក គ្រាន់តែគ្រហឹមហើយងាកទៅ សម្លឹងមើលទេសភាពនៅខាងក្រៅកញ្ចក់ឡានប៉ុន្តែនាយជឿជាក់ដឹងច្បាស់ថាជំនិតរបស់ខ្លួនប្រាកដជា
អាចធ្វើបានព្រោះគេមិនដែលធ្វើឲ្យខ្លួនខកចិត្តនោះទេ។

ប្រគល់បេះដូងឲ្យបង🧡 (ចប់)Where stories live. Discover now