ភាគទី3 : លាហើយ..

3.1K 178 0
                                    

// 3ថ្ងៃក្រោយ //

ចាប់តាំងពីថ្ងៃ ថេយ៉ុង ចេញទៅខាងក្រៅហើយត្រូវមានរឿងយ៉ាងរញ៉េរញ៉ៃនោះមក..រាងក្រាស់ជាស្វាមី
មិនដែលបណ្ដោយឪ្យរូបគេចេញទៅខាងក្រៅទៀតឡើយព្រោះតែខ្លាចក្រែងថាភរិយារបស់ខ្លួនត្រូវមានគ្រោះថ្នាក់។

« លោកប្ដីត្រឡប់មកពីធ្វើការវិញហើយ » ថេយ៉ុងបានឮសំឡេងឡានបើកចូលមកចតនៅខាងមុខផ្ទះទើបគេដឹងថាស្វាមីរបស់ខ្លួនត្រឡប់មកពីធ្វើការវិញហើយ! មុននឹងស្ទុះងើបចេញពីលើសាឡុងចេញទៅរកបុរសជាស្វាមី។

« កុំរត់ប្រយ័ត្នដួល » ជុងហ្គុក ប្រញាប់លាតដៃឱប ក្រសោបភរិយាយ៉ាងណែនព្រោះខ្លាចភរិយាត្រូវដួល
ប៉ះទង្គិចមុខមាត់លេងស្អាត..ព្រមទាំងឱនថើបសក់ ភរិយាថ្នមៗផងដែរ។

« ថ្ងៃនេះបងធ្វើការយ៉ាងមិចហើយហត់ទេ ?? »
ថេយ៉ុង ងើយសម្លឹងមើលទៅកាន់ស្វាមីពោលសួររូបនាយដោយការបញ្ចេញស្នាមញញឹមយ៉ាងស្រស់នៅលើផ្ទៃមុខដូចជាតាមទម្លាប់។

« តិចតួច » ជុងហ្គុក

« អ៊ីចឹងបងឡើងទៅងូតទឹកសម្អាតខ្លួនចេញសិនទៅណា៎រួចហើយចាំចុះមកញាំបាយជាមួយអូនវិញ » ថេយ៉ុង

« ទេ! ព្រោះបងមានការត្រូវចេញទៅខាងក្រៅបន្តទៀត » ជុងហ្គុក ស្រដីប្រាប់ព្រោះខ្លួនត្រូវទៅរកអ្នក
ជាបងនៅឯកន្លែងកាសស៊ីណូរបស់គេដោយសារតែ
មានរឿងខ្លះៗចង់និយាយជាមួយបងប្រុស។

« ប៉ុន្តែនេះល្ងាចទៅហើយណា៎ តើបងទៅណា? »
កាលបើឮស្វាមីពោលប្រាប់ដូច្នោះធ្វើឲ្យរាងតូចផ្លាស់
ប្ដូរទឹកមុខទៅជាមិនស្រស់ហាក់ជាត្រូវមានអារម្មណ៍
មិនល្អឡើងមកភ្លាមៗ !!។

« បងមានការចាំបាច់ពិតមែនថេយ៍ » ជុងហ្គុក
ដឹងថាភរិយាកំពុងតែខឹងទើបព្យាយាមនិយាយលួងគេវិញព្រមទាំងឈ្ងោកមុខថើបថ្ពាល់របស់គេថើរៗ
ក៏ប៉ុន្តែរាងតូចជាភរិយាបានងាកមុខចេញដោយការអាក់អន់ចិត្ត។

« មួយថ្ងៃៗឮតែរឿងការងាររហូត..ប៉ុន្តែបងមិនដែលប្រាប់អូនទេថាជាការងារអ្វី? ក្រែងជាប្ដីប្រពន្ធគ្នាមិន
អ៊ីចឹងហេតុអ្វីចាំបាច់ត្រូវលាក់បាំងគ្នារហូតបែបនេះ? » ថេយ៉ុង ពោលចប់ឈរឱនមុខចុះទាំងខឹងអន់ចិត្ត
ដែលស្វាមីមិនព្រមប្រាប់ខ្លួនតាមត្រង់ឪ្យតែរូបគេសួរ
ពេលណានាយតែងតែឆ្លើយប្រាប់ថាវាមិនទាន់ដល់ ពេលដែលគេត្រូវដឹង ??។

ប្រគល់បេះដូងឲ្យបង🧡 (ចប់)Where stories live. Discover now