ភាគទី18 : គេបានព្យាយាមបំភ្លេចហើយ ហេតុអ្វីទើប នៅតែធ្វើឪ្យគេគិតទៀតដូច្នេះ ??

1.5K 56 0
                                    

// ព្រឹកថ្ងៃថ្មី //

ព្រឹកថ្មីបានឈានចូលមកដល់មនុស្សគ្រប់គ្នាត្រូវស្ទុះស្ទាក្រោកពីព្រលឹមដើម្បីទៅរៀនឬទៅធ្វើការងារ របស់ពួកគេ..ខុសតែប្ដីប្រពន្ធមួយគូរថ្ងៃរះចាំងគូទទៅ ហើយនៅតែគ្មាននរណាទាន់ភ្ញាក់ពីដំណេកទៀត ??

« អឹម..លោកប្ដីភ្ញាក់ !! » ថេយ៉ុង ត្រូវបើកភ្នែកឡើង
ទាំងបង្ខំព្រោះហាក់មានថាដូចជាមានដំរីមួយក្បាលកំពុងសង្កត់លើខ្លួនគេ តែនេះ..មិនមែនដំរីទេគួរហៅ ថាយក្សសមជាងបើមាឌរបស់នាយធំម្លឹងៗអញ្ចឹង។

« កុំរំខានបងថេយ៍ បងចង់គេង » ជុងហ្គុក
ពោលប្រាប់ដោយមិនទាន់បើកភ្នែកនៅឡើយហើយកំពុងជ្រប់មុខនៅក្បែរកញ្ចឹង.កភរិយាព្រមទាំងឈ្លៀតកម្រើកបបូរមាត់ខាំក្រញិចលើ.ករាងតូចតិចៗផងដែរ។

« គេងក៏គេងទៅ តែបងត្រូវចុះពីលើខ្លួនអូនសិនធ្ងន់
ណាស់ » រាងតូចព្យាយាមរុញច្រាននាយចេញប៉ុន្តែមិនបានផល ព្រះអើយ..បើយ៉ាងនេះគេច្បាស់ជាត្រូវដាច់ខ្យល់ស្លាប់ដោយសារតែរបស់មាឌស្វាមីសង្កត់ ពីលើបែបនេះជាមិនខានទេ។

« រាល់ដងសង្កត់ឡើងរាប់ម៉ោងមិនឮត្អួញថាធ្ងន់ផង? »*ផាច់ !!

« និយាយស្អីរបស់បងនិង? » ដោយអត់ទ្រាំពុំបាន
ថេយ៉ុង ក៏យារដៃទះមាត់ស្វាមីបន្តិចវាមិនសូវខ្លាំងទេ
ប៉ុន្តែហាក់បីធ្វើឪ្យអ្នកម្ខាងត្រូវបើកភ្នែកជ្រួញចញ្ចើម
ចូលគ្នាភ្លាមៗ..។

« បងឈឺណា៎ថេយ៍ » ជុងហ្គុក បើកភ្នែកហើយលើកដៃអង្អែលមាត់ខ្លួនឯងតិចៗតែបើនិយាយលេងសើចអីនាយឈឺពិតមែនកម្លាំងដៃភរិយាមិនមែនស្រាលទេណា៎។

« អា៎ៗ..អូនសុំទោសដេតឌី អូនសុំទោសណា៎ »
ថេយ៉ុង ឃើញដូច្នេះប្រញាប់ពោលពាក្យសុំទោសរួច ចាប់បង្វែរមុខនាយឪ្យបែរមករកខ្លួនប៉ុន្តែស្វាមីចិត្តធំមិនព្រមបែរមកតាមការបង្វែររបស់គេនោះទេ។

« កុំប៉ះ » ជុងហ្គុក រុញដៃថេយ៉ុងចេញធ្វើជាខឹងរបៀបកំពុងងក់ងរ។

« ហីយ៉ា..លោកប្ដីរបស់អូនចេះខឹងងក់ងរតាំង
ពីអង្កាល់ណានិង ?? » រាងតូចត្រូវអស់សំណើចនឹង
ទឹកមុខដូចកូនក្មេងរបស់ស្វាមី ប៉ុន្តែកាលបើឮដូច្នោះ
ជុងហ្គុក ប្រែទឹកមុខទៅជាធម្មតាវិញព្រោះនាយមិនចូលចិត្តឪ្យអ្នកណាមកថាខ្លួនដូចជាកូនក្មេងទេ !! ។

ប្រគល់បេះដូងឲ្យបង🧡 (ចប់)Where stories live. Discover now