ភាគទី22 : គេបានទៅហើយ គេដាច់ចិត្តទៅចោលខ្លួនពិតមែន..

1.6K 52 0
                                    

គ្រប់គ្នាដែលនៅក្នុងបន្ទប់ទទួលភ្ញៀវហាក់បីមានការ ភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីបានឃើញហេតុការណ៍
បែបនេះព្រោះមិនគិតថា ថេយ៉ុង អាចហ៊ានធ្វើដូច្នេះ
រីឯរាងក្រាស់វិញបានត្រឹមឈរសម្លឹងមើលភរិយានៅ
ចំពោះមុខយ៉ាងស្ងៀមស្ងាត់..ខណៈអ្នកឈរនៅខាង ក្រោយខ្នងភរិយាកំពុងតែលួចសើចចំអកឌឺខ្លួនបន្ថែម ទៀតនោះ។

« នាំគ្នាចេញទៅក្រៅឪ្យអស់ទៅយើងចង់និយាយជាមួយគេតែពីរនាក់ » ក្រោយឈរស្ងាត់មួយស្របក់ ជុងហ្គុក បានពោលប្រាប់ទៅកាន់គ្រប់គ្នាខណៈដែរកែវភ្នែកទាំងគូរនៅតែសម្លឹងមើលទៅភរិយាឥតព្រិចភ្នែក។

« ចាស៎/បាទ » អ្នកបម្រើគ្រប់គ្នាប្រញាប់ស្ដាប់បញ្ជានាំគ្នាដើរចេញទៅខាងក្រៅអស់ដើម្បីទុកពេលវេលា
ឪ្យចៅហ្វាយរបស់ខ្លួនបាននិយាយសម្រុះសម្រួលគ្នា
វិញ។

« អាចង្រៃឯងក៏ដូចគ្នា ឆាប់ចេញពីក្នុងផ្ទះយើងភ្លាម
!! » ជុងហ្គុក ងាកទៅស្រែកគំហកដេញសត្រូវរបស់ខ្លួនដែលគិតតែឈរញញឹមឌឺខ្លួនដោយការសមចិត្ត
យ៉ាងខ្លាំងនោះ។

« បងចេញទៅចាំអូននៅខាងក្រៅមុនណា » ជេឌិន
មិនព្រមឆ្លើយតបជាមួយ ជុងហ្គុក វិញធ្វើជាងាកទៅនិយាយប្រាប់រាងតូចហើយឈ្លៀតបែរមកសម្លឹងមុខ ជុងហ្គុក បន្តិចទើបព្រមដើរចេញទៅខាងក្រៅដោយ
មានស្នាមញញឹមសមចិត្តនៅលើផ្ទៃមុខគេមិនរលុប។

ខណៈដែរនៅក្នុងបន្ទប់ទទួលភ្ញៀវពេលនេះនៅសល់តែប្ដីប្រពន្ធមួយគូរដែលកំពុងឈរសម្លឹងមុខគ្នាទាំង
ទឹកភ្នែកមានការឈឺចាប់រៀងខ្លួន ប៉ុន្តែរាងតូចជ្រើស
រើសងាកមុខចេញដូចស្អប់ខ្ពើមមុខស្វាមីខ្លាំងណាស់អញ្ចឹង។

« អូនអាចផ្ដល់ឱកាសទុកពេលឪ្យបងមួយភ្លែតបាន ទេ? ត្រឹមមួយនាទីក៏បានបងគ្រាន់តែចង់បកស្រាយ គ្រប់យ៉ាងប្រាប់ទៅកាន់អូនហើយចង់ឪ្យអូនប្រើសតិ
អារម្មណ៍តាំងចិត្តស្ដាប់វា បន្ទាប់ពីនោះអូនចង់ជេរស្ដី បងបែបណាតាមតែចិត្តរបស់អូនទៅចុះ..» ជុងហ្គុក
លូកដៃមកចាប់ដៃភរិយាអង្វរចង់ឪ្យគេព្រមស្ដាប់ការ
បកស្រាយរបស់ខ្លួនប៉ុន្តែបែរជាត្រូវរាងតូចគ្រវាសដៃ
នាយចេញមួយទំហឹង។

ប្រគល់បេះដូងឲ្យបង🧡 (ចប់)Where stories live. Discover now