ភាគទី14 : នាយប្លែកខ្លាំងណាស់

1.5K 69 0
                                    

ដោយសារតែព្រឹកស្អែកនេះ ជុងហ្គុក មានប្រជុំធំត្រូវ ជួបអ្នកជំនួញធំៗជាច្រើននាក់ហើយក៏អាចនឹងបានជួបពូមីងរបស់ភរិយាដូចគ្នា! ដូច្នេះហើយទើបនាយត្រូវ រៀបចំឯកសារការងារណាសំខាន់ៗទុកដាក់ឪ្យហើយព្រោះខ្លាចក្រែងព្រឹកឡើងខ្លួនឯងក្រោកយឺតត្រូវរៀប ចំមិនទាន់។

« យប់ហើយ បងនៅធ្វើការដល់ស្មាលណាទៀត? » ថេយ៉ុង ដើរមកឈរក្រោយខ្នងស្វាមីព្រមទាំងពោលសួរទៅកាន់នាយដោយមានទឹកមុខក្រញូវខណៈដែរ ស្វាមីហាក់ដូចមិនខ្វល់ពីខ្លួនគិតតែពីរឿងការងាររបស់
នាយ។

« បងកំពុងរៀបចំឯកសារទុកប្រជុំនៅព្រឹកស្អែកនេះ
បន្ដិចទៀតជិតរួចហើយ » ជុងហ្គុក និយាយប្រាប់ទៅកាន់ភរិយាដោយមិនព្រមងាកសម្លឹងមើលរូបគេ។

« ប៉ុន្តែអូនងងួយគេងហើយ » ថេយ៉ុង

« បើសិនអូនងងួយគេង អូនទៅគេងមុនចុះណា៎ »
រាងក្រាស់ងាកមកប្រាប់ភរិយាទាំងញញឹមហើយបែរទៅធ្វើការងាររបស់ខ្លួនវិញ! ប៉ុន្តែកាលដែលនាយធ្វើ បែបនេះធ្វើឪ្យរាងតូចជាភរិយាយល់ថានាយប្លែក ??

« មិនទៅគេងជាមួយគ្នាទេ? » រាងតូចច្រឡឹងនៅតែ បន្តសួរនាំព្រោះចង់ឪ្យស្វាមីងាកមកចាប់អារម្មណ៍ជា មួយខ្លួនវិញ។

« បងរវល់បង្ហើយការងារនេះឪ្យរួចសិនទើបបងទៅគេង » ជុងហ្គុក

« សុីការងារនឹងទៅ !! » ថេយ៉ុង ថាចប់គក់ខ្នងស្វាមី មួយដៃ..ហើយក៏ដើរតម្រង់ទៅរកគ្រែគេងទម្លាក់ខ្លួនគេងនៅលើពូកព្រមទាំងទាញភួយដណ្ដប់ជិតក្បាល។

" ពូជាបងប្រុសលោកប្ដីអ៊ីចឹងពូប្រាកដជាដឹងរឿង
ពាក់ព័ន្ធជាមួយនឹងលោកប្ដីច្រើនហើយពូសាកប្រាប់ខ្ញុំតិចមើលថាលោកប្ដីមានទាក់ទងជាមួយពីណាឬអត់? "

          " ក៏មាន..ហើយច្រើនទៀតផង "

« គាត់ប្លែកខ្លាំងណាស់ ឬមួយគាត់លួចមាននរណា
ពិតមែនហ្អេស? » ក្រោយឃើញស្វាមីមានរឹកពារៀង
ប្លែក..ហើយគិតឃើញដល់សម្ដីរបស់ប្រុសរបស់នាយនិយាយប្រាប់ខ្លួនទៀត ថេយ៉ុង ចាប់ផ្តើមនៅមិនស្ងប់ គិតថាស្វាមីកំពុងតែលួចទាក់ទងជាមួយនឹងនរណាពិត មែន។

ប្រគល់បេះដូងឲ្យបង🧡 (ចប់)Where stories live. Discover now