ភាគទី21 : មែន! បងបានធ្វើបែបនោះពិតមែន បងជាអ្នកធ្វើវាគ្រប់យ៉ាង ដោយខ្លួនឯង

1.5K 53 0
                                    

« ហុឹម..» សំឡេងគ្រហឹមបានបន្លឺឮឡើងចេញពីខាង ក្នុងបំពង់.ករាងតូចដែលកំពុងភ្ញាក់ដឹងខ្លួនពីសន្លប់វិញ ហើយព្យាយាមបើកភ្នែកសន្សឹមៗសម្លឹងមើលពិនដាន ប៉ុន្ថែហាក់ធ្វើឪ្យគេមានការភ្ញាក់ផ្អើលចម្លែកចិត្តជាខ្លាំងកាលបើឃើញថាខ្លួនឯងកំពុងតែនៅទីកន្លែងណាមិនដឹង ??។

« ទីនេះជាកន្លែងណា? តើខ្ញុំអាចមកនៅទីនេះបាន យ៉ាងមិច ?? » រាងតូចច្រឡឹងប្រញាប់ស្ទុះងើបអង្គុយហើយស្រដីថាដោយការងឿងឆ្ងល់ងាកសម្លឹងមើលឆ្វេងស្ដាំទាំងមានអារម្មណ៍ថាខ្លាច។

*ក្រាក !!!

« អូនភ្ញាក់ដឹងខ្លួនវិញហើយឬ? » សំឡេងបើកទ្វារជាមួយនឹងសំឡេងមនុស្សម្នាក់បានបន្លឺឡើងពោលសួរទៅកាន់ ថេយ៉ុង នាំឪ្យរាងតូចច្រឡឹងបានឮដូច
នេះត្រូវងាកបែរទៅមើល។

« លោក! ជាអារោគចិត្តឯងទៀតហើយហ្ហេស ?? »
ថេយ៉ុង ប្រញាប់ទាញភួយយកមកដណ្ដប់គ្រប់ពីលើ
រាងកាយហើយខិតខ្លួនទៅក្រោយជិតក្បាលគ្រែគេង
ព្រមទាំងលើកដៃចង្អុលទៅរក ជេឌិន។

« កុំខ្លាចអី..បងមិនធ្វើអ្វីអូនទេ » ជេឌិន ដាក់ថាសអាហារទុកនៅលើតុជិតក្បាលគ្រែព្រមទាំងដាក់ខ្លួនអង្គុយចុះលើពូកក្បែរ ថេយ៉ុង ហើយក៏ពោលប្រាប់គេដោយស្នាមញញឹម។

« តើខ្ញុំអាចមកនៅទីនេះបានយ៉ាងដូចម្ដេច? »
ថេយ៉ុង

« ទីនេះគឺជាខន់ដូរបង ហើយបងក៏ជាអ្នកនាំអូនមកដូចគ្នា » ជេឌិន

« ហ្អាស !!! »

« អូនកុំទាន់ច្រឡោតហើយស្ដាប់បង គឺកាលពីយប់ពេលបងចេញមកពីកន្លែងជប់លៀងត្រឡប់ទៅផ្ទះវិញ បងស្រាប់តែបានឃើញមនុស្សកំពុងដេកសន្លប់នៅឯ
កណ្ដាលផ្លូវទើបបងចុះទៅមើលហើយក៏ឃើញថាជា អូនដូច្នេះហើយបានជាបងនាំអូនមកទីនេះព្រោះតែវា យប់ជ្រៅហើយបងមិនដឹងថាគួរនាំអូនទៅឯណាទេ » ជេឌិន

« ជាការពិតហ្ហេស? » កាលបើឮអ្នកម្ខាងនិយាយ ប្រាប់ដូច្នេះធ្វើឪ្យរាងតូចព្រមចិត្តត្រជាក់វិញប៉ុន្តែក៏នៅ មិនទាន់ជឿទាំងស្រុង។

« អឹមម! បងទៅកុហកអូនធ្វើអី » ជេឌិន

« ចុះអ្នកណាជាអ្នកផ្លាស់ប្ដូរខោអាវនេះឪ្យខ្ញុំ?
កុំប្រាប់ណាថាគឺជាលោក » ថេយ៉ុង លើកដៃចង្អុលទៅរកអ្នកម្ខាងសារជាថ្មីស្របពេលដែរអារម្មណ៍ខឹង សម្បារឆេះឡើងមកដូចគ្នា។

ប្រគល់បេះដូងឲ្យបង🧡 (ចប់)Where stories live. Discover now