ភាគទី24 : ឃើញគេមានក្ដីសុខ ខ្លួនក៏សប្បាយចិត្ត

1.3K 50 1
                                    

// ក្រុមហ៊ុន //

ជុងហ្គុក សង្ងំធ្វើការងាររបស់ខ្លួនទាំងដែលអារម្មណ៍ ហាក់មិនបាននៅក្នុងនោះទេ ព្រោះមានរឿងជាច្រើន
កំពុងតែហោះហើរវិលវល់ពេញក្នុងខួរក្បាលឪ្យនាយត្រូវគិតច្រើនឥតឈប់ឈរទោះបីជាព្យាយាមបំភ្លេចយ៉ាងណាចុងក្រោយនាយនៅតែមិនអាចធ្វើបាន..។

*តុក តុក !!!

សំឡេងគោះទ្វាបានបន្លឺឡើងហាក់បីដាស់រាងក្រាស់ឲ្យភ្ញាក់ពីការភ្លឹកវិញ! ទើបត្រូវប្រញាប់រៀបរឹកអង្គុយធ្វើការធម្មតាដូចគ្មានរឿងអ្វីព្រោះតែមិនចង់ឪ្យអ្នកនៅក្រៅចូលមកបានឃើញមានការសង្ស័យនឹងយកទៅ និយាយខ្សឹបខ្សៀវគ្នា។

« ចូលមក »

*ក្រាក !!

« ចៅហ្វាយនេះជាឯកសារបញ្ជីប្រាក់ចំណូលនៅខែ នេះទើបខ្ញុំយកមកឪ្យចៅហ្វាយត្រួតពិនិត្យមើលវា » កាងវ៉ូ បើកទ្វារចូលមកព្រមទាំងកាន់ឯកសារមកជា មួយហើយស្រដីប្រាប់ទៅកាន់ចៅហ្វាយរបស់ខ្លួន
ទាំងញញឹម។

« ទុកនៅលើតុត្រង់នឹងហើយ ចាំយើងពិនិត្យវា »
ជុងហ្គុក

« បន្តិចនឹងទៀតដល់ម៉ោងឈប់សម្រាកហើយ
តើចៅហ្វាយមិនគិតចេញទៅញាំអ្វីទេឬ? » កាងវ៉ូ

« យើងមិនឃ្លានទេ » ជុងហ្គុក បានស្រដីប្រាប់វិញខណៈដែរកំពុងឈ្ងោកមុខសម្លឹងមើលការងារនៅឯក្នុងកុំព្យូទ័រ។

« ប៉ុន្តែកាលពីព្រឹកចៅហ្វាយក៏នៅមិនបានញាំអ្វីដូច គ្នា? ប្រសិននៅតែមិនព្រមញាំអ៊ីសោះចឹងចៅហ្វាយ
អាចនឹងត្រូវឈឺក្រពះជាមិនខាន » កាងវ៉ូ

« ឯងជាម៉ែយើងមែនទេ? » ជុងហ្គុក ងើបមុខឡើងសម្លឹងមើលជំនិតដោយការមួម៉ៅក្ដៅក្រហាយពេលរូបគេតាមសួរនាំខ្លួនមិនឈប់ដូច្នេះ។

« ខ្ញុំនិយាយ ព្រោះខ្ញុំបារម្ភពីចៅហ្វាយណាទាន៎ »
កាងវ៉ូ

« បើអ៊ីចឹងឯងចេញទៅទិញស្អី ឪ្យយើងសុីបន្តិចមក » ព្រោះមិនចង់ឪ្យនាយជំនិតនៅតាមសួរនាំដេញដោលខ្លួនទៀត ជុងហ្គុក ក៏បានប្រាប់ឪ្យគេចេញទៅទិញអ្វីយកមកឪ្យខ្លួនញាំ។

« បាទ បាន! » កាងវ៉ូ

« ប៉ុន្តែឈប់សិន » ជុងហ្គុក ស្រែកឃាត់គេខណៈពេលឃើញនាយជាជំនិតបង្វិលខ្លួនរកនឹងដើរចេញទៅខាងក្រៅ។

ប្រគល់បេះដូងឲ្យបង🧡 (ចប់)Where stories live. Discover now