Ep1 : ជួបគ្នាលើកដំបូង

8.4K 190 1
                                        


[ ... ] នាព្រឹកព្រលឹមនៅសកលវិទ្យាល័យល្បីមួយកន្លែងនៅទីក្រុងសេអ៊ូល ដែរពោរពេញទៅដោយសិស្សអ្នកមាននឹងសិស្សពូកែ ដែរមានសមត្ថភាពរៀននៅសាលានេះ ប៉ុន្តែ មិនមែនមានតែសិស្សអ្នកមានសុទ្ធនោះទេ ក៏មានសិស្សអ្នកដែរជីវភាពក្រខ្សត់ផងដែរ ពួកគេអាចមករៀននៅទីនេះបាន ក៏ព្រោះ តែពួកគេរៀនពូកែទើប ខាងសាលាឲ្យរៀន បាន ។ ព្រឹកថ្ងៃនេះគឺជាថ្ងៃបើកបវេសនកាល ទើបមានទាំងសិស្សថ្មី នឹងសិស្សចាស់ មកចូលរួមទាំងអស់គ្នា ។សិស្សទាំងអស់អង្គុយតាមថ្នាក់របស់ខ្លួន បានយ៉ាងមានរបៀបរៀបរយ ។ ប្រហែល មួយសន្ទុះក្រោយមក លោកគ្រូនាយក ណែនាំសិស្សថ្មីដែរជាសិស្សពូគេឲ្យគ្រប់គ្នាបានស្គាល់ នឹងផ្តល់រង្វាន់ឲ្យ

« លេខ1គឺ គីមថេយ៉ុង » ស្នូរទះដៃក៏បន្លឺឡើង ដើម្បីអបអរសាទរ ។ អ្នកដែរលឺឈ្មោះ របស់ខ្លួននោះក៏ក្រោកចេញពីកៅអី ទាំងទឹកមុខញញឹមឡើងទៅកាន់ វេទិកា

គ្រាន់តែរាងតូចឡើងទៅដល់ខាងលើវេទិកា ភ្លាមធ្វើឲ្យមនុស្សស្ទើរតែគ្រប់គ្នាទៅហើយ ដែរភ្លឹកនឹងសម្រស់ដ៏ស្រស់ស្អាតប្រៀបដូច ផ្ការបស់នាយតូច ជាពិសេសគឺសិស្សច្បង ប្រចាំសាលានេះតែម្តង ។

« ហ្ហេ៎ភ្លឹកម្លេះហាស៎! » នាយកម្លោះមុខស្លេកគេស្គាល់ថាជាមិត្តរបស់នាយក៏ស្តី ឡើងទៅកាន់មិត្តរបស់ខ្លួន ព្រោះតែឃើញសម្លឹងមើលគេមិនដាក់ភ្នែកទាល់តែសោះ

« គ្រាន់តែ..មើលធម្មតាទេ » រាងមាំប្រញាប់ ប្រកែកទាំងការពិតមិញនេះ តាមមើលថេយ៍រហូតសោះ

« Cr គេហើយទេដឹង?! » យ៉ុនហ្គី ញញឹម ដាក់នាយដូចជាចង់ញ៉ោះនាយឲ្យខឹងច ប៉ុន្តែមិត្តខ្លួនបែរជាសើចឡើងដើមបំពង់ករបន្តិចហាក់ហួសចិត្តនិងសម្តីគេអីចឹង

« cr ស្អីឯង?!ក្មេងម្នាក់នោះលឺថាជាកូនអ្នក ក្រទេវ៉ើយ » ជាចរិកនាយទៅហើយដែររើស អើងអ្នកក្រព្រោះមិត្តភក្តិនាយទាំងអស់ សុទ្ធតែជាកូនអ្នកមាន មិនមានម្នាក់ណាក្រខ្សត់ឡើយ យ៉ុនហ្គីងាក់មុខចេញបែរភ្នែកមើលទៅកាយតូចដែរញញឹមស្រស់នៅលើវេទិកាមួយសន្ទុះទើបថាឡើង

« ក្រមែនតែស្អាត »

« បោកយកខ្លួនល្អទេ? » ជុងហ្គុកឲ្យថាឡើងទាំងញញឹមផ្តល់ជាយោបល់មួយសួរទៅកាន់មិត្ត ឃើញស្អាតបែបនេះមើលទៅទំនងដល់ហើយជាសិស្សពូកែទៀតផងទៅងាយរកឯណាបានទៅ

ចំណែកបេះដូង❤️‍🩹(ចប់)Where stories live. Discover now