Ep30

2.4K 83 0
                                    


« ខ្ញុំ..អត់បានធ្វើអញ្ចឹងទេដាក់អ្នកណាទេ » គិតមួយសន្ទុះជុងហ្គុកក៏តបវិញព្រោះនាយ គិតឃើញតែថេយ៍ម្នាក់ទេ ដោយសារថេយ៍ជាមនុស្សចុងក្រោយសម្រាប់នាយមុនពេលគេឡើងទៅអាមេរិច

« ប៉ាកូនចេះតែនិយាយទេ ឈប់គិតទៅ » ឃើញទឹកមុខជុងហ្គុកតានតឹងពេក អ្នកស្រី ចនក៏ចូលមកនិយាយបន្លំវិញ

« ម៉ាក់ថេយ៍នៅពេទ្យណា? » ភ្លាមនោះថេយ៍ជុងហ្គុកក៏សួរម៉ាក់គេឡើង ព្រោះនឹកឃើញដល់ នាយនៅកូរ៉េនោះនាយចាប់ អារម្មណ៍ថាថេយ៍មិសូវស្រួលខ្លួន ឃើញឧស្សាហ៍ក្អួតនឹងចាញ់ក្លិនណាស់កាលនោះ

« កូនសួររកគេធ្វើអី? »

« ខ្ញុំចង់ទៅមើលគេ ថាគេកើតអី » អ្នកស្រី ចនបែរទៅមើលមុខលោកចន បន្តិចរួចតបទៅជុងហ្គុកវិញ

« ម៉ាក់មិនស្គាល់ទេ ខលសួរយ៉ុនហ្គីមិត្តកូន ទៅប្រហែលដឹង » បានតម្រុយហើយ ជុងហ្គុកក៏យកទូរស័ព្ទមកចុចរកលេខខល ទៅយ៉ុនហ្គីភ្លាម

« អាឡូ!មានការអី? »

« ថេយ៍នៅពេទ្យណា? »

« ... » យ៉ុនហ្គីលឺហើយក៏ស្ងាត់ រួចក៏បែរមុខមកមើលថេយ៍ដែរអង្គុយបំពេរកូន នោះវិញ

« យើងមិនដឹងទេ »

« កុំកុហកយើងណា ប្រាប់មកគេនៅឯណា យើងចង់ទៅជួបគេ »

« ឯងចង់ជួបគេធ្វើអី? »

« យើងសង្ស័យទើបខលសួរ »

« សង្ស័យស្អី? »

« ប្រាប់យើងសិនមកថាគេនៅឯណា? »

« ឯងប្រាប់យើងសិនមកថាសង្ស័យស្អីលើថេយ៍? »

« យើងសង្ស័យថាគេមាន..កូន.. » ចុងប្រយោគជុងហ្គុកបន្ថយសម្លេងស្តាប់លឺតិចៗតែក៏អាចឲ្យយ៉ុនហ្គីស្តាប់លឺបានដែរ

« អាឆ្កួត!គិតស្អីនឹង? »

« ឆ្កួតស្អីឯង?!បើទើបតែសង្ស័យ »

« ថេយ៍ប្រុសណាមិនមែនស្រីទេ! »

« ប្រាប់យើងសិនមកគេនៅពេទ្យណា? »

« ចង់ជួបគេយូរឬអត់? »

« ប្រហែលមួយសន្ទះទេ »

« ចាំយើងសួរគេសិន គេចង់ជួបឯងឬក៏អត់ » ថារួចយ៉ុនហ្គីក៏ចុចបិតទូរស័ព្ទបាត់ទៅ ហើយក៏ដើរមករកថេយ៍វិញ

ចំណែកបេះដូង❤️‍🩹(ចប់)Where stories live. Discover now