Ep35

2.7K 72 0
                                    

+ ភូមិគ្រឹះច

មកដល់ភូមិគ្រឹះភ្លាម ជុនកូក៏ចុះពីលើឡានរត់ទៅរកយាយគេដែរឈររង់ចាំគេនៅខាងមុខនោះតែម្តង ។

« លោកយាយ..! »

« មកពីណាហា៎ចៅ? » គាត់ញញឹមទៅរកជុនកូរួចក៏ចូលទៅចាប់បីជុនកូឡើង

« មកពីផ្សារជាមួយលោកយាយ.. »

« ម៉ាក់ខ្ញុំមកវិញហើយ »ចូលមកជិតគាត់ ហើយនាយក៏ស្តីឡើងជាមួយនឹងទឹកមុខមិនសូរជាស្រស់ប៉ុន្មាន

« ចូលក្នុងសិនមក » គាត់តបរួចក៏ដើរចូលទៅខាងក្នុង ។ ចំណែកអ្នកទាំងពីរក៏ដើរចូលតាមពីក្រោយដូចគ្នា

នៅក្នុងសាលទទួលភ្ញៀវម្នាក់ៗអង្គុយស្ងៀមមិនមាត់ជាពិសេសគឺជុងហ្គុកនឹងថេយ៍តែម្តង ។

« មានរឿងអី?បានជាមើលមុខគ្នាមិនចំបែបនេះ? » អ្នកស្រីចនដាក់ជុនកូចុះរួចក៏សួរទៅអ្នកទាំងពីរ

« ... »

« គាត់ខឹងកូនរឿងដែរកូនមានជុនកូមិនប្រាប់គាត់ » ឃើញនាយស្ងាត់ថេយ៍ក៏ចូល មកនិយាយជំនួស

« ពេលនោះកូនកំពុងរៀន បើកូនដឹងរឿងនេះកូនប្រាកដជាបែកអារម្មណ៍មិនខានទេ អញ្ចឹងហើយទើបម៉ាក់មិនឲ្យថេយ៍ប្រាប់ » ស្តាប់រាងតូចនិយាយចប់គាត់ក៏បែរមកនិយាយជាមួយជុងហ្គុកវិញ

« មិនមែនម៉ាក់មិនចង់ប្រាប់ទេ តែម៉ាក់រង់ចាំពេលកូនរៀនចប់សិនទើបប្រាប់ » និយាយបានតែត្រឹមនេះជិតកូក៏រត់មកនាយតែម្តង

« ពូ..ញញឹមបន្តិចមកកុំធ្វើមុខអញ្ចឹង ម៉ាក់អូនប្រាប់ថាអត់ឲ្យធ្វើមុខអញ្ចឹងទេ.. » រត់ឡើងមកអង្គុយនៅលើភ្លៅជុងហ្គុកហើយ ព្រមទាំងលើកដៃទាញមុខនាយឲ្យញញឹទៀតផង។នាយមិនឆ្លើយតបគ្រាន់តែញញឹមទៅរកជុនកូ

« ហិ..ហិ..ម៉ាក់ៗមើលពូពេលញញឹមអញ្ចឹងទៅស្អាតណាស់ » ជុនកូសើចស្ញេញ ចេញធ្មេញ យ៉ាងគួរឲ្យស្រឡាញ់ទៅកាន់អ្នករាល់គ្នា

« គិតយ៉ាងមិចបន្តទៀតជុងហ្គុក? »អ្នកស្រីគីមក៏បន្តសួរទៀតពេលឃើញនាយដូចជា លែងសូវអីហើយ

« ខ្ញុំមិនអីទេ..បើម៉ាក់ប្រាប់អញ្ចឹងហើយក៏អញ្ចឹងទៅ » ខ្ចិលគិតវែងឆ្ងាយក៏សម្រេចចិត្តឆ្លើយបែបនេះតែម្តងទៅ យ៉ាងណាក៏រឿងនេះក៏មិនអាចកែរប្រែបានដដែល

ចំណែកបេះដូង❤️‍🩹(ចប់)Where stories live. Discover now