រយះពេលប្រហែលជា3ថ្ងៃក្រោយមក បន្ទាប់ពីធូរស្បើយច្រើនហើយ ថេយ៍ក៏បានចេញពីមន្ទីរពេទ្យផងដែរ ព្រោះគេត្រូវមកជួយម៉ាក់គេដើម្បីរកផ្លែឈើហើយណាមួយ ប៉ុន្មានថ្ងៃទៀតក៏ត្រូវទៅសាលារៀនវិញដែរ មានតែការរៀនទេទើបគេអាច មានការងារល្អធ្វើនាពេលអនាគតសម្រាប់ចិញ្ចឹមជីវិត ខ្លួនឯងផង កូនផង ។
« ថេយ៍ហា៎..នៅផ្ទះឬអត់នឹង? » ចេញពីរៀនមិនទាន់ទេដឹងតែជីមីនមកដល់មុខផ្ទះថេយ៍ហើយ ។
« នៅ.. » រាងតូចដែរកំពុងបត់ខោអាវឲ្យកូនក៏រហ័សក្រោកមកទទួលមិត្តរបស់ខ្លួន
« គ្រូសួររកឯងថាពេលណាឯងទៅរៀនវិញ? » ចូលមកដល់ខាងក្នុងជីមីនក៏ដើរទៅរកជុនកូដែរអង្គុយនៅលើកន្រ្តក់កូនក្មេងនោះ មុននឹងសួរទៅថេយ៍
« ប្រហែលជាស្អែកនេះយើងទៅរៀនវិញហើយ »
« អញ្ចឹងចាំស្អែកយើងឲ្យយ៉ុនហ្គីមកយកឯងណា »
« យើងដើរក៏បានព្រោះយើងមិនមែនមានផ្ទៃពោះដូចមុនឯណា ណាមួយសាលាក៏នៅមិនឆ្ងាញ់ពីផ្ទះយើងដែរ »
« ខ្លាចក្រែងឯងពិបាកដើរណា »
« មិនអីទេ អរគុណទឹកចិត្តឯងហើយ » រាងតូចតបទាំងញញឹម រីឯជីមីនក៏មិនតបបែរមកលេងជាមួយជុនកូវិញ
« នេះបងទិញឲ្យណា » បានបន្តិចជីមីនក៏រ៉ូតកាតាបទាញយកតុក្កតាទន្សាយមួយយកឲ្យជុនកូ ។
« ហិហិ.. » ជុនកូសើចកក្អឹកពេញឃើញតុក្កតានោះ រួចក៏យកវាដៃរបស់ជីមីនយកមកលេង
« មុខជុនកូមើលពីកន្លែងណាក៏ដូចជុងហ្គុកដែរថេយ៍ » សម្លឹងមុខជុនកូបានមួយសន្ទុះ ជីមីនក៏និយាយឡើងទៅរាងតូច
« មកពីជុនកូកាត់ទៅរកប៉ាគេទេដឹង? »
« ប្រហែលជាអញ្ចឹងហើយ មុខគាត់នឹងមុខជុបកូដូចគ្នាសឹង90%ទៅហើយ »
« កាត់តាមប៉ាគេអញ្ចឹងហើយ ទើបស្អាត » បែរពីជុនកូជីមីនក៏មកមើលមុខថេយ៍វិញ
« ចុះបើកាត់តាមឯង? »
« បើកាត់តាមយើងក៏..តាមយើងនឹងហើយ ឯងសួរអញ្ចឹងធ្វើអី? »
« ចេះតែសួរទៅកុំឲ្យស្ងាត់ »
« អីយ៉ា.!ពាក់សុទ្ធតែពេជ្យណ៎រឥឡូវ » គ្រវាស់ភ្នែកទៅប៉ះនឹងខ្សែករដែរនៅលើ.ករបស់ថេយ៍ភ្លាម គេក៏ថាឡើងទាំងញញឹម