New day
+ School
រ៉ឺងៗៗ! សម្លេងកណ្តឹងក៏រ៉ូឡើងបញ្ជាក់ថា ដល់ម៉ោងចេញលេងហើយ ទើបសិស្សទាំង អស់អាចចេញមកក្រៅថ្នាក់បានដើម្បីញ៉ាំអាហារឬលំហែខួរក្បាលឲ្យស្រស់ស្រាយជាមុនសិនក្នុងចំណោមមនុស្សទាំងអស់ក្នុងនោះក៏រួមមានទាំងថេយ៍ នឹងជីមីនផងដែរ
« ថ្ងៃនេះអាកាសធាតុល្អណាស់ ចេញទៅផ្ទះ ទៅដើរលេងទេថេយ៍? » រាងតូចដើរ ចេញមកដល់ក្រៅបន្ទប់រៀន ក៏សួរថេយ៍ឡើងដោយសារតែឃើញអាកាសធាតុល្អ មេឃស្រឡះមានខ្យល់ល្វើយៗបកមករំភើយធ្វើឲ្យដួងចិត្តអ្នកទាំងពីរនេះធូរស្បើយជាងមុននូបូកកង្វលើទាំងអាម្បិលមាណ
« យើងអត់មានលុយទេ » រឿងដើរលេងនេះចេះតែចង់ដើរនិងគេហើយប៉ុន្តែខ្លួនមិនបានលុយច្រើនទេ មានសមល្មមសម្រាប់តែទុកទិញសម្ភារៈសិក្សាប៉ុណ្ណោះ ចំនួននេះទោះឲ្យដើរក្នុងចំណោមអ្នកមានក៏នៅតែតិចដែល
« ចាំយើងប៉ាវ! » ជីមីនញញឹមស្រស់លើកដៃគៀកករថេយ៍ជាប់ ត្រឹមលុយប៉ុណ្ណឹងមិនជាបញ្ហាទេ មិត្តភក្តិរាប់ឆ្នាំរឿងលុយនេះក៏ជីមីនឧស្សាហ៍ចេញឲ្យដែល ប៉ុន្តែពេលខ្លះគេក៏មិនទទួលដូចគ្នា
« អត់ទេ មិនហ៊ានយកលុយឯងទេ » ថេយ៍ គ្រវីក្បាល បដិសេដ
« យើងឲ្យតើ »
« តែយើងអត់ចង់បាន » ចម្លើយថេយ៍នៅតែដដែរ សម្រាប់ជីមីន ។ រាងតូចដកដង្ហើម ធំបន្តិចបន្ធូរអារម្មណ៍កុំឲ្យតាន់តឹងខ្លាំងពេករួចក៏ចូលទៅចាប់កាន់ដៃថេយ៍ជាប់
« ចឹងមកតាមយើងមក » ថារួចជីមីនក៏ទាញ ដៃរត់យ៉ាងលឿនទៅជាន់ខាងលើ កាត់មនុស្សជាច្រើនដែរឈរមើលមកពួកគេ
« ណែ!នាំយើងទៅណានឹង?! » ថេយ៍ខំរើដៃ ចេញពីជីមីនដែរតែរើមិនរួច មិនដឹងថា គេចង់នាំថេយ៍ទៅណាឲ្យប្រាកដទេ
មួយសន្ទុះធំក្រោយមក ជីមីនក៏នាំថេយ៍មក ដល់ជាន់ខាងលើដែរជាថ្នាក់ធំបំផុត ។ ថេយ៍ងាក់មើលជុំវិញខ្លួគឺ សុទ្ធតែជាសិស្ស ច្បងគេទាំងអស់ ឃើញពួកគាត់តាមសម្លឹង ថេយ៍ក៏ចូលទៅកាន់តែជិតជីមីន ព្រោះតែ ភ័យខ្លាចមិនដែរមានអ្នកណាតាមសម្លឹង គេច្រើនអីដល់ថ្នាក់នឹងទេ
