+ 7ខែក្រោយមក
រយះពេលចេះតែកន្លងផុតទៅឥតឈប់ បិតភ្នែកបើកភ្នែក7ខែក៏បានកន្លងផុតទៅយ៉ាងឆាប់រហ័ស ចំណែកថេយ៉ុងវិញពោះក៏កាន់ តែធំពេលនេះគេមានទម្ងន់9ខែទៅហើយ រីឯការសិក្សារក៏ត្រូវបានផ្អាក់មួយរយះធំសិន ព្រោះនាយកសាលា គាត់អាណិតថេយ៍ ទើបមិនដាច់ដកឈ្មោះចេញពីសាលា ។
« យ៉ាងមិចហើយអ្នកមីង?? » ជីមីននឹងយ៉ុនហ្គីដែរទើបនឹងមកដល់ពេទ្យក៏ប្រញាប់ សួរម៉ាក់របស់ថេយ៍ដែរអង្គុយនៅខាងមុខបន្ទប់ ដែរថេយ៍សម្រាលកូននោះ
« នៅទេក្មួយ » អ្នកស្រីគីម តបវិញទាំងទឹកមុខនៅព្រួយបារម្ភពីថេយ៍ ។
« សង្ឃឹមថាថេយ៍ មិនអីទៅចុះ » ជីមីនដាក់ខ្លួនអង្គុយជិតអ្នកស្រីគីមទាំងនិយាយឡើង។ចំណែកយ៉ុនហ្គីវិញក៏អង្គុយក្បែរជីមីននោះដែរ ម្នាក់ៗទឹកមុខតាន់តឹងខ្លាំងមែនទែនជាពិសេសគឺម៉ាក់របស់ថេយ៍តែម្តង បារម្ភពី កូនខ្លាំងណាស់ ។
« មីងនាំថេយ៍មកយូរឬនៅ? »
« មួយម៉ោងជាងហើយក្មួយ ព្រោះគេឈឺពោះរកកើត » គាត់តបទៅជីមីន ទាំងបែកញើស ជោគនៅចុងសក់ព្រោះគាត់មកអង្គុយរង់ចាំថេយ៍ជិតពីរម៉ោងទៅហើយ
ង៉ា~~ង៉ា~~ គ្រាន់តែលឺសម្លេងនេះភ្លាមអ្នកទាំងបីក្រោកឈរព្រោះដឹងយ៉ាងច្បាស់ថានេះគឺជាសម្លេងអ្វី ប៉ុន្តែគឺពេទ្យមិនទាន់ឲ្យចូលទៅទេត្រូវរង់ចាំសិន
ក្រាក់~~!មួយសន្ទះក្រោយមកក៏មានអ្នកគ្រូពេទ្យម្នាក់បើកទ្វារចេញមកជាមួយ ក្មេងម្នាក់បីនៅក្នុងដៃ ។ នាងញញឹមរួចក៏ ទៅកាន់អ្នកទាំងបីរួចក៏សួរឡើង
« អ្នកណាជាឪពុកក្មេងម្នាក់នេះ? » លឺសំណួរនេះគ្រប់គ្នាគ្នាសម្លឹងមើលមុខ គ្នាព្រោះមិនដឹងថាត្រូវតបថាមិចព្រោះឪពុក គេមិនមែននៅកូរ៉េទេ
« ខ្ញុំ » មិនចង់ស៉ាំញ៉ាំច្រើនយ៉ុនហ្គីក៏និយាយឡើង ។ ជីមីនលឺហើយក៏ងាក់មកសម្លក់នាយតែម្តង អ្នកគ្រូពេទ្យម្នាក់នោះគាត់ញញឹមរួចក៏ហុច ក្មេងម្នាក់នោះឲ្យទៅយ៉ុនហ្គី
« ចូលរួមអបអរសាទរផង ដែរលោកទទួលបានកូនប្រុសដ៏ស្រស់ស្អាតម្នាក់នេះ » នាងញញឹមរួចក៏សម្លឹងមើលក្មេងដែរនៅក្នុងដៃ យ៉ុនហ្គីនោះ